នារីម្នាក់ចែករំលែកបទពិសោធន៍ដែលមិននឹកស្មានដល់ ដែលបានកើតមានឡើងក្នុងគ្រួសាររបស់គាត់

ជាការពិតណាស់​ជំងឺកូ.វីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង​គឺនៅមិនទាន់ធូរស្បើយខ្លាំងនោះទេ ហើយបើគិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូ.វីដ១៩៖ សរុបចំនួន ១១៦,១៤០នាក់, អ្នកជាសះស្បើយសរុបចំនួន ១១០,១៥៤នាក់, ស្លា.ប់សរុបចំនួន ២,៦១០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង គ្រួសារមួយដែលមានសមាជិកម្នាក់បានឆ្លង ហើយជាសះស្បើយ ប៉ុន្តែ ធ្វេសប្រហែសគិតថាមិនអី ដោយពុំបានពាក់ម៉ាស់ការពារ ក៏ស្រាប់តែចាប់ផ្តើមផ្ទុះឆ្លងរាលដាលបន្តបន្ទាប់គ្នាឡើងវិញមួយគ្រួសារតែម្តង។ ហើយទន្ទឹមនិងនេះផងដែរ ស្រ្តីជាម្តាយម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Channimol KH ក៏បានចែករំលែកបទពិសោធន៍ដ៏មិននឹកស្មានមួយនេះ ដែលកំពុងតែកើតមានឡើងក្នុងគ្រួសាររបស់គាត់ ដោយបានរៀបរាប់ឲ្យបងប្អូនដឹងយ៉ាងដូច្នេះថា៖ ស្គាល់ហេីយជំងឺកូ.វិតមួយគ្រួសារ ៦នាក់ឆ្លង ៥នាក់​។ រយៈពេល​មួយខែជាងដែរគ្រួសារខ្ញុំបានឆ្លងម្តងម្នាក់ពីជំងឺមួយនេះ​ តែអ្វីដែរសំណាងពួកយេីងអាចឆ្លងផុតវាដោយជោគជ័យ​។ ជំងឺនេះគឺឆ្លងលឿនខ្លាំងណាស់​ ហេីយឆ្លងលឿនបំផុតបេីសិនជាម្នាក់នោះជាសមាជិកគ្រួសារ​ ព្រោះយេីងនិងមិនប្រយ័ត្នជាមួយសមាជិកគ្រួសារយេីងដូចអ្នកក្រៅទេ​ ព្យាយាម​តាមដានអការៈខ្លួនឯងបេីសិនយេីងជាប់ពាក់ព័ន្ធ និងនៅអោយឆ្ងាយពីគ្រួសារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំរាប់គ្រួសារខ្ញុំពេលដឹងភ្លាមថាបានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងគឺពួកយេីងបានការពារភ្លាម​ហេីយលទ្ធផលគឺវិជ្ជមានតែម្នាក់ដែលគាត់ជាអ្នកដែរប៉ះផ្ទាល់ ហេីយគាត់បានទៅព្យាបាលនៅពេទ្យហេីយគាត់ក៏បានជានៅ១២ថ្ងៃក្រោយ។ អារម្មណ៍​ដំបូងភ័យជាងគេគឺម៉ាក់ព្រោះគាត់ចាស់​ មួយទៀតកូនទេីបតែ៥ខែ​ យេីងបាននៅឆ្ងាយពីគ្នាហេីយតាមដានអការៈរៀងខ្លួន​ បានមួយអាទិត្យគ្មានអ្នកណាកេីតអីនោះទេ​ យេីងក៏ចាប់ផ្តេីមប្រហែស លែងសូវការពារពេលនៅក្នុងផ្ទះជុំគ្នាដូចកាលដំបូង​ លែងពាក់ម៉ាស់ជាប់។ នៅថ្ងៃទី១០ សមាជិកគ្រួសារ​ម្នាក់ចាប់ផ្ដេីមចេញរោគសញ្ញា​ តែគាត់គិតថាមិនអីរហូតដល់ថ្ងៃទី១៣ លទ្ធផល​របស់គាត់គឺវិជ្ជមានគ្រប់យ៉ាងគឺជំងឺនិងវាបានឆ្លងពេញផ្ទះទៅហេីយ​ ពួក​យេីងចាប់ផ្តេីមឈឺម្តងម្នាក់នៅថ្ងៃបន្ទាប់ៗ​។​ ហេីយក៏បានប្រាប់ទៅភូមិឃុំផ្ទះខ្ញុំក៏ត្រូវបានបិទ​ ហេីយស្នើរសុំព្យាបាលនៅផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ចាស់កូននៅតូច​ អាណិតកូនខ្លាចកូនឈឺធ្វេីទុកហេីយគាត់មិនចេះនិយាយប្រាប់​ ព្រោះកូនខ្ញុំមិនដែរឈឺសូម្បីតែហៀរសំបោរតាំងពីកេីត​ គាត់ត្រូវប្តូរមកបៅទឹកដោះគោភ្លាមៗ​ ដោយសារខ្ញុំត្រូវព្យាបាលដែរប្រេីថ្នាំច្រេីនគាត់មិនអាចបៅទឹកដោះបានទៀតទេ​។ តែឆ្លងកាត់រយៈពេលនេះទេីបដឹងថាគាត់រឹងមាំប៉ុណា្ណ​។ បងបងម៉ាក់ៗដែលមានកូនតូចហេីយ​ ជំងឺនេះជាមួយកូនកេ្មងសុខភាពល្អធម្នតាគឺមិនសូវមានបញ្ហាទេ​ ព្រោះអង់ទីគ័រគាត់ខ្លាំងណាស់ តែគាត់មានជំងឺពីកំណេីត​ ឬគាត់កេីតមិនគ្រប់ខែត្រូវប្រយ័ត្នអោយមែនទែនវាអាចធ្វេីទុកគាត់ខ្លាំងព្រោះគាត់ធ្លាប់ខ្សោយ។ អ្វីដែរសំខាន់ពេលនេះពួកយេីងទាំងអស់គ្នាជាហេីយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំខាន់ខ្លាំងមួយទៀតកុំជឿគេថាផ្តាសសាយក៏តេស្តឃេីញអី​ បេីសង្ស័យតេស្តទៅជៀសជាងគិតថាផ្តាសសាយតែវាគឺកូវិតហេីយឆ្លងទៅអ្នកដទៃ ព្រោះនេះជាមេរៀនគ្រួសារខ្ញុំរហូតដល់ឆ្លងពេញមួយផ្ទះ។ ណាមួយឈឺភ្លាមៗនៅស្រាលយេីងអាចព្យាបាលទាន់ពេលដែលវាមិនទាន់ចូលដល់សួតយេីងកុំទុកដល់ហត់ខ្លាំងពិបាកដកដង្ហេីមទេីបតេស្តអី។ តែបេីយេីងឆ្លងវាហេីយទេីបដឹងថាជំងឺនេះមិនគួរអោយខ្លាចជាងការបាក់ទឹកចិត្ត​ ក្នុងកំឡុងពេលព្យាបាលទេចឹងកុំខ្លាចវា ហេីយត្រូវខំថែខ្លួនកុំគិតច្រេីនវា និងធូរស្បេីយឡេីងវិញ។ គ្រួសារខ្ញុំមិនបានចេញទៅណាទេព្រោះយេីងឆ្លងពេលកំពុងធ្វេី quarantine ១៤ថ្ងៃនៅឡេីយទេ៕