ក្រោយ​ភ្ជាប់ពាក្យ​ជាង ២ខែ ពេលនេះ វីរៈ និច្ច និង គូដណ្ដឹង ដឹកដៃ​គ្នាចូលរោងការ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានជ្រាបហើយកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យ​មហាជនអ្នកលេង​បណ្តាញសង្គមហ្វេសប៊ុក ​ជា​ពិ​សេ​ស​អ្នកគាំទ្រជាច្រើន រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង សម្រេចចិត្តនាំគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណី និងបានធ្វើពិធីភ្ជាប់ពាក្យភ្ជាប់សម្ដីរវាង​ចាស់​ទុំ​ទាំង​សងខាង ដែលឃើញមានវត្តមានមិត្តភក្តិ បងប្អូន ចូលរួមអបអរសាទរ ក្រោមទិដ្ឋភាពសាមញ្ញ តែពោរ​ពេញដោយ​ស្នាមញញឹម។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពីបានភ្ជាប់ពាក្យបានរយៈពេលជាង ២ ខែ ពោលគឺមកដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបស្រស់នេះ បានសម្រេចចិត្តដឹកដៃគូ​ដណ្ដឹង​សំណព្វចិត្តចូលរោងការហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើតាមការបង្ហោះរូបភាពអបអរ និងជូនពរពីមិត្តភក្តិ បងប្អូនជាច្រើនលើបណ្ដាញសង្គម ដែលឃើញថា កម្មវិធីអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ បាន​រៀប​ចំ​ឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ ដែលមានវត្តមានចូលរួមពីមិត្តភក្តិ បងប្អូន ព្រមទាំងវត្តមានរបស់អ្នកសិល្បៈ​ប្រុស​ស្រី​ខ្មែរ​ជា​ច្រើន​រូបផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រឡេកទៅមើលមហាជនអ្នកលេងបណ្ដាញសង្គមវិញ ក៏កំពុងតែធ្វើការ​សម្ដែងនូវការអបអរសាទរ​ដល់ថ្ងៃមង្គលរបស់ ​តារាស្រី វីរៈ និច្ច និង គូដណ្ដឹង ​ព្រម​ទាំង​បានធ្វើការ​ជូនពរដល់អ្នកទាំងពីរ​ឱ្យមានសុភមង្គលក្នុងគ្រួសារផងដែរ៕