អ្នកនាង ដេត ម៉ាលីណា បានចេញមុខបកស្រាយ ទាក់ទងនឹងករណីរថយន្ត Rolls Royce បេីកបុករបាំងពុះចែកទ្រូងផ្លូវ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហើយថា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងកាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយរថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Rolls Royce បានបើកបុករបាំង ពុះចែកទ្រូងផ្លូវមួយទំហឹង បង្កឱ្យមានការខូចខាតខ្ទេចមុខរថយន្តយ៉ាងដំណំ។ ចំពោះរថយន្ត Rolls Royce ស៊េរីទំនើបកេីតហេតុខាងលេីនេះមានស្លាកលេខ កម្ពុជា Mr.Idol ត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់អ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយាលោក ឌួង ឆាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយកេីតហេតុបានពីរថ្ងៃរួចមក នាយប់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានចេញមុខ Live ជាវីដេអូបកស្រាយទាក់ទងនឹងរឿងរ៉ាវខាងលេី ដោយបានធ្វើការបញ្ជាក់ថា នៅយប់ថ្ងៃនោះរូបនាងគឺមិនបានបេីកបររថយន្តស៊េរីទំនើបម៉ាក Rolls Royce មានស្លាកលេខ Mr.Idol នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេីយចំពោះរឿងរ៉ាវដែលថា រូបនាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ជាម្ចាស់ហាងមួយកន្លែងនោះ ក៏មែនមែនជាការពិតនោះដែរ គឺគ្រាន់តែជាមិត្តភ័ក្តិគ្នាតែប៉ុណ្ណោះ៕ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូខាងក្រោមនេះដូចតទៅ៖