នេះជាថ្លៃខូចខាត ដែល រថយន្តរ៉ូលរ៉យបុ ករបាំងពុះចែកទ្រូងផ្លូវ​និងបង្គោលភ្លើង ដែលមានតម្លៃរហូតដល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីគួរឲភ្ញាក់ផ្អើលដោយរថយន្តរ៉ូលរ៉យ​មួយគ្រឿងបានបើកបុ​ ករបាងថ្មពុះចែទ្រូងផ្លូវបណ្តាលឲ្យខូចខាតជាទម្ងន់​ ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ១៣ តុលា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តាមពិតគឺជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា ដែលមានស្លាកលេខ «កម្ពុជា-MR.IDOL»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងគ្រោះថ្នាក់ចរា ចរណ៍ដ៏នេះ គេក៏មិនបានដឹងថា អ្នកនាង​ដេត ម៉ាលីណា មានអាចរងរបួសធ្ងន់-ស្រាល ឬយ៉ាងណានោះទេ ខណៈប្រភពព័ត៌មានពីកន្លែងកើតហេតុនិយាយថា នារីរូបស្រស់ជាអ្នកបើកបររថយន្ត Rolls Royce ត្រូវបានមនុស្សមួយក្រុមជិះរថយន្តម៉ាក តូយូតាវីហ្កោពណ៌ស១គ្រឿងទៀត មកដឹករំដោះខ្លួនគេចចេញបាត់ពីកន្លែងកើតហេតុភ្លាមៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ​ ២០២១ នេះ យោងតាមប្រភព លោក​ ផែន វណ្ណៈ បានឲ្យដឹងថា​ ៖ ករណី រ៉ូលរ៉ូយ របស់ បុកខឿនផ្លូវ នឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ បេីម្ចាស់រថយន្តសងសំណ ងខូ ចបង្គោលភ្លេីង និង ខឿនទ្រូងផ្លូវសរុបជាង ៤០០០ ដុល្លារ ។