អាណិតខ្លោចចិត្ត! ក្មួយស្រី ខាត់ សុឃីម ឱបឪពុកស្រែកយំគគ្រូក ពេលដឹងម្ដាយចាកចោលគ្មានថ្ងៃវិលវិញ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានជ្រាបហើយ នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នេះ គ្រួសារត្រកូលខាត់បានជួបទុក្ខធំ ដោយត្រូវបានបាត់បង់សមាជិកជាទីស្រឡាញ់ម្នាក់ ដែលត្រូវជាប្អូនថ្លៃស្រីរបស់តារាស្រី ខាត់ សុឃីម ជាភរិយាប្អូនប្រុសបង្កើតរបស់អ្នកនាងគឺ លោក ខាត់ យៃ បានទទួលមរណភាពដោយសារតែជំ.ងឺកូ.វីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាពរបស់ប្អូនថ្លៃស្រី អ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមហាជន សិល្បករជាច្រើន មានការសោកស្ដាយជាពន់ពេក និង បានបន្សល់នូវសេចក្ដីទុក្ខសោកសង្រេងដល់ក្រុមគ្រួសារត្រកូលខាត់ទាំងអស់ ជាពិសេសស្វាមី និង កូនស្រីអាយុ ៨ ឆ្នាំ ព្រមទាំងកូនទើបកើតម្នាក់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ មហាជនលើបណ្ដាញសង្គមកាន់តែខ្លោចចិត្ត និង រំជួលចិត្តខ្លាំង ក្រោយពីបានឃើញវីដេអូ ក្មួយស្រីរបស់អ្នកនាង ខាត់ សុឃីម មានអាយុ ៨ ឆ្នាំនេះ ស្រែកយំឱបឪពុក និង រូបថតម្ដាយ មិនបានឃើញមុខម្ដាយជាលើកចុងក្រោយ ខណៈដែលទើបតែបានដឹងថាម្ដាយបានលាចាកលោកគ្មានថ្ងៃវិលវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូនេះ បង្ហោះដោយអ្នកនាង ខាត់ ណាចា ដែលបានភ្ជាប់ជាមួយសារសរសររៀបរាប់ទាំងរំជួលចិត្តថា ៖ «ហ៊ឺ មិននឹកស្មានរឿងនេះធ្លាក់មកលើគ្រួសារខ្ញុំ លាក់កូនមិនឱ្យដឹងទេ ពេលគ្នាដឹងយំអត់ញ៉ាំបាយទេកូនអើយកូន ព្រហ្មលិខិតអភ័ព្វហួសថ្លែង ជាតិក្រោយចាំជួបម៉ាក់ទៀតណាកូន បងប្រុសសម្លាញ់ត្រូវតាំងចិត្តណា មើលថែរសុខភាពមានកូនពីរអ្នកត្រូវមើលថែ Khat Yay #RIPបងស្រី Je Net Khat»៕

ប្រភព​ ប្រជាប្រិយ