ចាន់ វឌ្ឍនាកា និង កីឡាករជម្រើសជាតិខ្មែរ ៥ នាក់ទៀត កើតកូ.វីដ-១៩ កំពុងព្យាបាលនៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យព្រួយបារម្ភ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ចំនួន ៦ រូប ត្រូវបានរកឃើញវិជ្ជមានកូ.វីដ-១៩ ក្នុងបេសសកកម្មចេញទៅប្រកួតបាល់ទាត់ ក្នុងឱកាសប្រជែងពាន AFC Asian Cup China 2023 ដែលកីឡាករទាំង ៦ នាក់នេះ រួមមាន ចាន់ វឌ្ឍនាកា គួច សុគុម្ភៈ សឿយ វិសាល សារ៉េត គ្រីយ៉ា កែ សុខសិឡា និង ទៀន ពិសី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងដំណឹងនេះ នៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នេះ តាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា បានផ្ដល់ព័ត៌មានដ៏គួរឱ្យព្រួយបារម្ភនេះ ដោយបានអរគុណចំពោះការលះបង់ដើម្បីកម្ពុជា និង បានជូនពរកីឡាករ ឱ្យឆាប់បានជាសះស្បើយពីជំ.ងឺឆ្លងកូ.វីដ-១៩ នេះ។ ក្នុងនោះ ខាងសហព័ន្ធបានបញ្ជាក់ផងដែរថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦ នាក់ នឹងត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំ.ងឺកូ.វីដ-១៩ ឲ្យជាសះស្បើយ មុនធ្វើមាតុភូមិនិវត្តន៍ ខណៈពួកគាត់មានឈ្មោះដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ចាន់ វឌ្ឍនាកា ២. គួច សុកុម្ភៈ ៣. សឿយ វិសាល ៤. សារ៉េត គ្រីយ៉ា ៥. កែវ សុខសិលា ៦. អ៊ាន ពិសី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា នៅក្នុងជំនួបជើងទី ២ ពេលគោព្រៃកម្ពុជា ប៉ះជាមួយកោះហ្កាំ ក្នុងពាន AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែន កាលពីថ្មីៗនេះ គេពុំបានឃើញវត្តមានរបស់កីឡាករ ចាន់ វឌ្ឍនាការ ឡើយ ដែលមកទល់ពេលនេះ ធ្វើឱ្យមហាជនយល់ឃើញថា ដោយសារតែកត្តាវិជ្ជមានកូវីដ-១៩ បែបនេះ ទើបលោកពុំអាចចូលប្រកួតបាន ខណៈជើងទី ១ កីឡាកររូបនេះ រកបានមួយគ្រាប់ជូនកម្ពុជា យកឈ្នះកោះហ្កាំ៕

ប្រភព ប្រជាប្រិយ