លោក ករុណា ពេជ្រ កំពុងជួបទុក្ខធំ ដោយសារតែមនុស្សជាទីគោរពស្រលាញ់ក្នុងគ្រួសារបានលាចាកលោកនេះហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ទើបតែកន្លងមកនេះ តារាចម្រៀង និងជាអ្នកគ្រប់គ្រងក្នុងផលិតកម្មថោន លោក ករុណា ពេជ្រ បាននាំលោកឪពុកជាទីស្រលាញ់របស់ខ្លួន ចូលមកនៅក្នុងគេហដ្ឋានថ្មីរបស់ខ្លួនហើយ ទាំងក្នុងចិត្តសប្បាយ រំភើបឡើងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែជាអកុសល នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នេះ លោកប៉ារបស់លោក បានទទួលមរណភាពបាត់ទៅហើយ ដោយភ្លាមៗរូបលោក មិនទាន់អាចទទួលយកបាន លោក ករុណា ពេជ្រ បានត្រឹមទម្លាយអារម្មណ៍ ទាំងក្តុកក្តួលក្នុងចិត្តថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងដំណឹង ដ៏សែនក្រៀមក្រំសោកសៅមួយនេះក៏មានប្រិយមិត្ត និងមិត្តរួមការងារ បានចូលរួមសម្តែងនូវអារម្មណ៍សោកស្តាយ ព្រមទាំងបានផ្ញើសារចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃស.ព ផងដែរ៕