ចូលរួមសោកស្តាយ! អ្នកនាង ខាត់ សុឃីម មានទុក្ខជាទំងន់ ដោយសារសមាជិកជាទីស្រលាញ់ក្នុងក្រុមគ្រួសារ ដែលទើបសម្រាលកូនតូច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនថ្លៃស្រីមួយរូបរបស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពទាំងវ័យក្មេងដោយសារជំ.ងឺកូ.វីដ១៩។ ដំណឹងដ៏សោកសៅនេះ ត្រូវបានក្រុមគ្រួសារតារារូបនេះប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ លឹម ស្រីណែត មានវ័យប្រមាណ ២៩ឆ្នាំ គឺជាប្អនថ្លៃស្រីទី៦ របស់អ្នកនាង ខាត់ សុឃីម ត្រូវបានគេរកឃើញថា នាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ដោយសារជំងឺកូ.វីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងនៅម្សិលមិញនេះ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារ នៅលើគណនីផ្លូវការ របស់អ្នកនាងយ៉ាងក្រៀមក្រំថា៖ «ម្សិលមុិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ 😭សូមជាតិក្រោយ អោយប្អូន អាយុវែងណា 😭🙏Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ 🙏😭😭ប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា 🙏😭»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ និងមហាជន កាន់តែមានការសោកស្ដាយអាឡោះអាល័យយ៉ាងខ្លាំង និងមានការខ្លោចចិត្តអាណិតជាពន់ពេក ចំពោះមរណភាពរបស់ប្អូនថ្លៃស្រីរបស់ តារាស្រីរូបនេះ ព្រោះតែនាងទើបតែបានសម្រាលកូនបាន ៤ថ្ងៃ ពោលគឺនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ហើយ នាងក៏បានបាត់បង់ជីវិតយ៉ាងរហ័សក្នុងវ័យទើបតែ ៣១ ឆ្នាំ ចាកចោលស្វាមីជាទីស្រឡាញ់ និងកូនទាំងពីរ នៅថ្ងៃទី ១៣ ខែតុលា ឆ្នា ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុតនេះ មានប្រិយមិត្តក៏ដូចជាមជ្ឈដ្ឋានមហាជន ព្រមទាំងសិល្បករ-ការិនីជាច្រើន បានចូលរួមសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃស.ពផងដែរ។ ហើយក៏សូមលេីកដៃប្រណំបួងសួងជូនដល់វិញ្ញាណក្ខន្ធសូមឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕