អាណិតណាស់! តារាកំប្លែងជើងចាស់ ពុយហ្សូ មានជំ.ងឺធ្ងន់ កំពុងស្ថិតនៅក្នុងបន្ទប់ ICU

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននេះបន្តិចអ្នកគាំទ្រ អតីតតារាកំប្លែងជើងចាស់ លោកតា ពុយហ្សូ ហាក់មានការតក់ស្លុតយ៉ាងក្រោយពីផេកសិល្បករកម្ពុជា បានបង្ហោះព័ត៌មានឱ្យដឹងថា លោកតា ពុយហ្សូ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅបន្ទប់ ICU។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបង្ហោះនៅលើផេកសិល្បករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា តារាកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅ លោកតា បច្ចុប្បន្នមានអាយុជិត ៨០ ឆ្នាំ ហើយលោកតាត្រូវបានធ្លាក់ខ្លួនឈឺជាទម្ងន់សារជាថ្មី បន្ទាប់ពីលោកតាធ្លាប់ធ្លាក់ខ្លួនឈឺខ្លាំងម្តងហើយកាលពី ១០ ឆ្នាំ នូវជំ.ងឺរបេងម្ដងរួចមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២១ លោកតា ពុយហ្សូ មានជំងឺរលាកសួត និង រលាកតម្រងនោមបានកូនៗបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានអាការៈ ក្អក និង ហត់ខ្លាំង មានពេលខ្លះក្អកដង្ហក់រហូតចង់ស្ទះម្ដងៗថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឮកថា លោកតា ពុយហ្សូ ជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងអំឡុងឆ្នាំ ១៩៩០ និង ២០០០ ហើយមកដល់ឆ្នាំ ២០០៧ លោកតា ពុយហ្សូ ក៏បានធ្លាក់ខ្លួនឈឺនូវជំងឺជាច្រើនមុខ ដោយមានជំងឺបុសថ្លើមទៀតផង។ លោកតា ពុយហ្សូ គឺសិល្បករជើងចាស់មួយរូប ដែលជាព្រឹទ្ធាចារ្យមួយរូបបានចំណាយពេលវេលា កម្លាំងកាយចិត្តជាច្រើន បណ្ដុះបណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និង អ្នកស្រឡាញ់សិល្បៈដោយពុំគិតការតបស្នងថែមទៀតផង៕

ប្រភព ប្រជាប្រិយ