កាន់តែក្តៅ! ម៉ៅ ស្វាមី លោកស្រី ទ្រី ដាណា ចេញមុខឡាយវីដេអូទាំងទឹកភ្នែក និយាយទាំងអួលដើមកថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រោយពីមានវិវាទក្នុងគ្រួសារ រហូតឈានដល់ថ្នាក់ អ្នកស្រី ទ្រី ដាណា បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយ ស្វាមីជាផ្លូវការកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១កន្លងទៅ ដោយអ្នកស្រី ទ្រី ដាណា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់អ្នកស្រី ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នាងខ្ញុំសូមបញ្ជាក់ជូនសាធារណៈជនក៏ដូចជាបងប្អូនថាបច្ចុប្បន្ននេះនាងខ្ញុំ និងឈ្មោះ ហ៊ីង សុបញ្ញារិទ្ធ(ហៅពូម៉ៅ)គឺលែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។ក្នុងករណីឈ្មោះហ៊ីង បញ្ញារិទ្ធ(ហៅពូម៉ៅ)យកឈ្មោះនាងខ្ញុំទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៌ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គមឬបង្ហាញរូបភាពមិនល្អក្នុងការសេពគ្រឿងស្រវឹងបំពានវិធានការទាំងឡាយនាងខ្ញុំសូមធ្វើការបដិសេធចោលទាំងស្រុង។ដូច្នេះសូមបងប្អូនកុំមានកាយល់ច្រឡំតទៅទៀត🙏🙏🙏»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីភរិយាប្រកាសផ្តាច់ទំនាក់ទំនង ធ្វើឱ្យលោក ហ៊ីង សុបញ្ញារិទ្ធ(ហៅពូម៉ៅ) បានធ្វើការបង្ហោះសារ សុំការអភ័យទោសពីសំណាក់ភរិយាខ្លួនជាបន្តបន្ទាប់វិញផងដែរ ថាខ្លួនលោកពិតជាដឹងកំហុសហើយ ដោយ​សន្យាថា នឹងកសាងខ្លួន និងមិនធ្វើឱ្យមានកំហុសបន្តទៅទៀតឡើយ គឺដើម្បីឱ្យភរិយាជាទីស្រលាញ់ និងក្រុមគ្រួសាររបស់លោកមានសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ លោក ហ៊ីង សុបញ្ញារិទ្ធ(ហៅពូម៉ៅ) បានបង្ហោះសារថា៖ «សូមជំរាបសួរបងប្អូន។ ដោយពេលកន្លងមកខ្ញុំមានកំហុសមួយចំនួនចំពោះប្រពន្ធជាទីស្រលាញ់ ឆ្លងកាត់ការពិចារណាមួយយះពេលធំបានយល់ដឹងកំហុសទាំងអស់ច្បាស់លាស់ហេីយព្រមកែដេីម្បីសុភមង្គលគ្រួសារ។ ប្រពន្ធជាទីស្រលាញ់សូមអូនលេីកលែងទោសព្រមអភ័យទោសអោយបងជាលេីកចុងក្រោយនឹងសូមសន្យាថាមិនអោយមានលេីកក្រោយទៀតឡេីយ។ អត់ពីអូននឹងកូនមួយរយះនេះបងពិតជាពិបាករស់នៅណាស់ព្រោះក្នុងចិត្តបងមានតែអូននឹងកូនតែមួយគត់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ ប៉ុន្មានម៉ោងក្រោយមកលោកក៏បានបង្ហោះសារមួយទៀតថា៖ «ជីវិតគ្រួសារអ្នកណាក៍ជួបដែរតែខ្ញុំជួបផ្ទាល់បានដឹងថាអត់ប្រពន្ធនឹងកូនពិបាកណាស់។ សូមអូនលេីកលែងទោសអោយបងម្តងទៅ បងនឹងធ្វេីអោយអូនសេីចញញឹមអោយបានច្រេីនព្រោះមួយរយះនេះអូនហត់ណាស់ហេីយប្រពន្ធសំលាញ់»។ ដោយឡែកក្រោយពី លោក ហ៊ីង សុបញ្ញារិទ្ធ(ហៅពូម៉ៅ) ព្យាយាមបង្ហោះសារសុំទោស និងសុំត្រូវរ៉ូវគ្នាវិញ គឺមិនមានការឆ្លើយតបពីសំណាក់ភរិយារបស់លោកនោះឡើយ ស្រាប់តែនៅយប់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១នេះ ពូម៉ៅ បានចេញឡាយវីដេអូ ទ្រហោយំរៀបរាប់យ៉ាង​កម្សត់ សុំអង្វរកដល់ភរិយាឱ្យលើកលែងទោស ដើម្បីមានឱកាសបាន​ថែប្រពន្ធកូនវិញ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូឡាយទាំងស្រុងដូចខាងក្រោម៖