ឯកឧត្តម ម៉ៅ ធនិន ទៅដល់ខេត្តកំពតភ្លាម ធ្វើរឿងនេះភ្លែត មុខចូលកាន់ដំណែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ​២០២១ នេះ គេសង្កេតឃើញ ឯកឧត្តម ម៉ៅ ធនិន បានមានវត្តមាននៅលើទឹកដីខេត្តកំពត ក្នុងទិដ្ឋភាពអុជធូបបួងសួង ជាមួយលោកជំទាវ និង មន្ត្រីមួយចំនួន ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅកន្លែងលោកយាយម៉ៅ និង លោកតាទ្វារផងដែរ ដោយត្រៀមទទួលតំណែងជា អភិបាលខេត្តកំពត ជំនួស ឯកឧត្តម ជាវ តាយ ដែលបានផ្ទេរតំណែងទៅជាអភិបាលខេត្តពោធិ៍សាត់វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា តាមរយៈព្រះរាជ្យក្រឹត្យ ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ ផ្ទេរភារកិច្ច ឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ១ ពីអភិបាល នៃគណៈភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាល នៃគណៈភិបាល ខេត្តកំពតវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការផ្ទេរតំណែងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ជាច្រើនរូប នាំគ្នាសម្ដែងការសោកស្ដាយ ក្រោយអភិបាលខេត្តជាទីស្រឡាញ់របស់ខ្លួនត្រូវចាកចេញទៅកាន់កាប់ភូមិសាស្ត្រផ្សេង ខណៈកន្លងមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន បានបន្សល់ទុកនូវស្នាដៃអភិវឌ្ឍន៍ជាច្រើនក្នុងខេត្តពោធិ៍សាត់ ថែមទាំងមាននូវអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅ ជាមួយប្រជាពលរដ្ឋក្នុងភូមិសាស្ត្រដ៏ពិសិដ្ឋមួយនេះ៕

ប្រភពៈប្រជាប្រិយ