ញាក់សាច់! មកដឹងពីចំណូលតួឯកប្រុស រឿងSquid Game រកបានក្រោយពីសម្ដែងរឿងនេះចប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ គេសង្កេតឃើញថារឿងភាគកូរ៉េ «Squid Game» ដែលផលិតដោយក្រុមហ៊ុន Netflix គឺទទួលបានការពេញនិយមជាខ្លាំង ដោយបានឈរនៅលំដាប់លេខរៀងទី ១ ជាង ៩០ ប្រទេស ហើយជារឿងដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Netflix។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងដែលកំពុងផ្ទុះកក្រើកប្រចាំឆ្នាំ ២០២១ នេះ បានចូលរួមសម្តែងដោយ Lee Jung Jae, HoYeon Jung, Park Hae Soo, Wi Ha Joon និងតារាកូរ៉េជាច្រើនរូបទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មានកូរ៉េបានឱ្យដឹងថា ភាពជោគជ័យរបស់រឿង «Squid Game» អាចធ្វើឱ្យតួអង្គសំខាន់ Lee Jung Jae រកចំណូលបានជាង ៣,១ លានដុល្លារក្នុងមួយប៉ប្រិចភ្នែក ដែលស្ទើរមិនគួរឱ្យជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងមួយភាគនៃរឿងនេះ លោកត្រូវបានគេឱ្យតម្លៃខ្លួនដល់ទៅជាង ៣០ ម៉ឺនដុល្លារ ដែលធ្វើឱ្យលោកអាចជាប់ឈ្មោះក្នុងបញ្ជីតារាសម្តែងប្រុសដែលមានតម្លៃខ្លួនខ្ពស់ក្នុងឆ្នាំ ២០២១ នេះបាន៕