មិនធម្មតាទេ! បទចម្រៀងល្បីនៅក្នុង Tik Tok ដែរមានចំណងជេីងថា Are You Okay ត្រូវបានម្ចាស់ផលិតកម្ម Galaxy ទិញយកនៅក្នុងតម្លៃរហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តដែលនិយមប្រើប្រាស់បណ្តាញសង្គម Tik Tok ពិតជាបានជ្រាបច្បាស់ក៏ដូជាធ្លាប់បានស្ដាប់បទចម្រៀងខ្លីញាក់មួយបទហើយគឺបទ «Are You Okay you can ផ្លាប់ ផ្លាប់ with…..in the classroom» ដែលបានធ្វើឲ្យមហាជន ក៏ដូចជាស្រទាប់យុវវ័យ កា-ត់-តយក មកធ្វើវីដេអូបែបរាំកម្សាន្ត ចែកចាយលើបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុកមានឈ្មោះថា «វឌ្ឍនះ សោម» ដែលគេបានដឹងថា ជាម្ចាស់នៃសម្លេងដើម នៃបទចម្រៀងមួយនេះ បានធ្វើការបង្ហោះ ក៏ដូចជាចែកចាយដំណឹងថា ផលិតកម្ម Galaxy របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទិញសិទ្ធសម្លេងលោក ជាមួយនឹងតម្លៃមិនគួរឲ្យជឿរហូតទៅដល់ ១ម៉ឺន ២ពាន់ដុល្លារ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ខ្ញុំបាទមកទទួលលុយនៅផលិតកម្ម Galaxy របស់អ្នកឧកញ៉ាឡេងណាវ៉ាត្រាចំនួន12000$ពីកាទិញសិទ្ធសំលេងរបស់ខ្ញុំ are you ok ខ្ញុំបាទសូមអគុណអ្នកឧកញ៉ាយ៉ាងក្រៃលែង ជូនពរអ្នកឧកញ៉ាប្រកបការងារកាន់តែរីកចំរេីន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងក្រោយពីដំណឹងនេះបានសាយភាយ លើបណ្តាញសង្គម បានធ្វើឲ្យមហាជន មានការហួសចិត្តណាស់ ដោយមិននឹកស្មានថា បទចម្រៀងបែ-ក-ស្លុ-យ ប-ង្ក-ប់ពាក្យពេចន៍ចំ-អេ-ស-ចំ-អា-ស «Are you okay…you can ផ្លាប់ ផ្លាប់ with….in the classroom» បែរជា ផលិតកម្ម ទិញកម្មសិទ្ធ ទៅច្រៀងបន្តក្នុងតម្លៃថ្លៃយ៉ាងនេះ៕