ពិតជាសោកស្តាយណាស់! រឹទ្ធាចារ្យ ហេ ជុន​សិ តន្ត្រីករ​វី​យូ​ឡុ​ង​ជើង​ចាស់ ទទួលមរណភាព​ហើយ

លោក​ព្រឹទ្ធាចារ្យ ហេ ជុន​សិ អតីត​តន្ត្រីករ​វី​យូ​ឡុ​ង​ជើង​ចាស់ និង​ជា​ជំនួយការ​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​អធិរាជ​សំឡេង​មាស ស៊ី​ន ស៊ី​សា​មុត កាលពី​ទស​វត្ស​៧០ បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោង ១២:៤៥ នាទី ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ.​វី​ដ​១៩ ស្តា​ត​អូ​ឡាំ​ពិ​ក ដោយសារ​ជំងឺ​ប្រចាំ​កាយ​ផង និង​ការ​វា.យលុ.ក​យ៉ាង​សា​.​ហា.វ​ពី​ជំងឺ​កូ​.វី​ដ​១៩​ផង​។ នេះ​បើ​តាម​ការ​ប្រកាស​អោយ​ដឹង​ពី​ក្រុមព្រះ​សុរិយា នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមព្រះ​សុរិយា បានអោយ​ដឹង​បន្ថែម​ថា តាម​ការ​រៀបរាប់​របស់​ញាតិ​មិត្ត និង​ក្រុម​គ្រួសារ​របស់​លោក​បានអោយ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក ហេ ជុន​សិ មាន​ជំងឺលើសឈា.ម និង​កៀប​សរសៃ​ចង្កេះ​រ៉ាំរ៉ៃ​។ កាលពី​ស​ប្ដា​ហ៍​មុន លោក​ព្រឹទ្ធាចារ្យ ទទួលទាន​អ្វី​លែង​បាន ហើយ​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ ជោ​រ៉ៃ (​ច្បារ​អំពៅ​) តែ​គេ​ធ្វើ​រ៉ា​ប៉ី​ត​តេស្ត ឃើញ​មាន​វិជ្ជមាន​កូ​.វី​ដ គេ​ក៏​បញ្ជូន​មក​មណ្ឌល​ព្យាបាល​កូ​.វី​ដ នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក ហើយ​ក្រុម​​គ្រូ​ពេទ្យ​នៅ​ទីនោះ​ព្យាយាម​សង្គ្រោះ​អាយុជីវិត​លោក​យ៉ាង​យកចិត្តទុកដាក់​បំផុត តែ​ជា​អកុសល​ស្ថានភាព​ជំងឺ​របស់​លោក​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ពុំ​អាច​ទប់ទល់​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេ ជុន​សិ គឺជា​តន្ត្រីករ​ដ៏​ជំនាញ​ផ្នែក​វី​យូ​ឡុ​ង​តាំងពី​ទស​វត្ស​៦០ និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង ជា​អ្នក​សម្រួល​តន្ត្រី និង​ជា​អ្នកដឹកនាំ​ភ្លេង​ប្រគំ​ដ៏​ពូកែ​មួយ​រូប​ផង​ដែរ ស្នាដៃ​សំខាន់​ៗ​ដែល​លោក​បាន​កសាង​រួម​មាន បទ វាលស្រែ​មួយ​រយ, បទ សោភិនី​មាសស្នេហ៍, បទ ចន្ទ​ពេញ​បូរ​មី, បទ សំរែក​ស្នេហ៍​កម្ម​លោកិយ៍, បទ តាម​កម្មផល, បទ ស្តាយ​អើយ​សែនស្តាយ, បទ ជួយ​បង, បទ បេះដូង​កំព្រា, បទ ស្នេហ៍​យើង, បទ ថ្ងៃស្អែក​បែក​គ្នា ជាដើម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​នេះ ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ លោក​ក៏​បាន​ក្លាយជា​ជំនួយការ​ផ្ទាល់​របស់​អធិរាជ​សំឡេង​មាស ស៊ី​ន ស៊ី​សា​មុត និង​ជា​រត់ការ​ថត​ថាស​ចម្រៀង​សម្រាប់​ផលិតកម្ម​ធំ​ៗ​ទៀត​ផង​។ ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ លោក​ព្រឹទ្ធាចារ្យ ហេ ជុន​សិ គឺជា​សាក្សី​រស់​ដ៏​សំខាន់​ដែល​នៅ​ចង​ចាំ​រឿងរ៉ាវ​ជា​ច្រើន ទាំង​រឿងរ៉ាវ​សិល្បៈ និង​រឿងរ៉ាវ​ឯកជន​របស់​សិល្បករ​ល្បី​ៗ​ជា​ច្រើន​។ កាលពី​ឆ្នាំ​២០១៦ ក្រុមព្រះ​សុរិយា បាន​ជួប​លោក​ដោយ​ផ្ទាល់ និង​បាន​កត់ត្រា​ប្រវត្តិ​លោក​ទុក ជាមួយ​មរតក​ស្នាដៃ​លោក នៅ​ខណៈ​ពេល​នោះ​លោក​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​សាក្សី​មួយ​រូប​ក្នុង​ការ​បំពេញ​លក្ខខណ្ឌ​ទទួល​កម្មសិទ្ធិបញ្ញា​ស្នាដៃ​ចម្រៀង​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុ​ន​ឈឿ​ន​ចំនួន​៤១​បទ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមព្រះ​សុរិយា ព្រមទាំង​ពុក​ម៉ែ​បងប្អូន​អ្នក​ស្នេហា​វិស័យ​ចម្រៀង​ខ្មែរ​ពី​អតីតកាល​ទាំងអស់ សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​គ្រួសារ​ស​.​ព​ផង និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​ព្រឹទ្ធាចារ្យ ហេ ជុន​សិ សូម​អញ្ជើញ​ទៅ​កាន់​បរមសុខ​ឋាន​កុំបី​ឃ្លាងឃ្លាត​ឡើយ​។ ហើយ​វីរភាព និង​មរតក​ស្នាដៃ​របស់​លោក​ព្រឹទ្ធាចារ្យ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ ប្រជាជាតិ​ខ្មែរ​ទាំងមូល​នៅ​ចង​ចាំ​ជា​និច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ​។ សូម​ជម្រាប​ផង​ដែរ​ថា លោក​ព្រឹទ្ធាចារ្យ ហេ ជុន​សិ កើត​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​១៩៤១ នៅ​ស្រុក​សៀមរាប ខេត្តសៀមរាប ក្នុង​ត្រកូល​គ្រួសារ​កសិករ​។ លោក​បាន​ចូល​បំរើ​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ដើម​ទស​វត្ស​៦០​មក​ម្ល៉េះ​៕