មិនដែលដឹងសោះ! សុខៗ លោក ផែង វណ្ណៈ សារភាពកំហុស ធ្លាប់ក្បត់ប្រពន្ធ ដល់ថ្នាក់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថា ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ លោក ផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួយរូប ដែលបានប្រកបអាជីពរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ និងមានការតាមដានពីបណ្ដាសាធារណៈជាច្រើន ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ លោក ផែង វណ្ណៈ ស្រាប់តែបើកបង្ហាញពីរឿងរ៉ាវផ្ទាល់ខ្លួននៅក្នុងគ្រួសារ ដែលជារឿងដ៏ភ្ញាក់ផ្អើលមួយ ព្រោះពិតជាមិននឹកស្មានថា កាលពីមុនមកនេះ មិនមាននរណាម្នាក់ដឹងឡើយថា ជីវិតនៃការរស់នៅជាមួយនឹងគ្រួសាររបស់លោកទៅជាបែបណា។ ក្នុងនោះដែរ លោក ផែង វណ្ណៈ បានបង្ហើបនៅលើបណ្ដាញសង្គមហ៊្វេសប៊ុក ដោយបានសារភាពថា ខ្លួនធ្លាប់បានក្បត់ចិត្តភរិយាទៅមានស្រីខាងក្រៅ ព្រមទាំងបានដឹងពីកំហុសរបស់ខ្លួននិងបានសុំទោសភរិយាបណ្ដូលចិត្តឲ្យលើកលែងទោសឲ្យ ដើម្បីបានរួមរស់ជាមួយគ្នារហូតមកទល់បច្ចុប្បន្ននេះ។ តាមរយៈសារបង្ហោះនេះ លោកបាននិយាយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<< ពេល​មួយខ្ញុំ​ធ្លាប់​ក្បត់​ចិត្ត​ប្រពន្ធ​ទៅលួចមានស្រីខាងក្រៅ​ ។ ពេល​មានស្រីខាងក្រៅ​ ប្រពន្ធ​ធ្វេី​អ្វីក៏មិនត្រូវចិត្តដែរ​គឺ ខុសរហូត​ ។ ថ្ងៃ​ណាក៏ខ្ញុំរករឿង​ប្រពន្ធ​ដែរ​ ទោះបី​ប្រពន្ធ​ ខិតខំ​ស្លរសម្លរដែលខ្ញុំចូលចិត្ត​ និងដួសបាយរៀបចំទុកដាក់​រង់ចាំខ្ញុំយ៉ាងណា​ក៏ដោយ​ក៏ខ្ញុំមិនត្រូវចិត្តដែរ​ ។ ថវិកា​ដែល​ខ្ញុំធ្លាប់​រកបានផ្ដល់ឲ្យ​ប្រពន្ធ​ក៏​ត្រូវ​បានកាត់បន្ថយ​ ព្រោះត្រូវយកមួយចំណែកទៅឲ្យស្រីខាងក្រៅ​ ។ ជីវិត​អាពាហ៍ពិពាហ៍​ចាប់ផ្ដើម​រង្គោះរង្គើ​ មនោសញ្ចេតនា​រវាងប្ដីប្រពន្ធ​ត្រូវ​បានប្រេះស្រាំ​ ។ ក្រលេកមកមេីលពេលខ្ញុំនៅជាមួយ​ស្រីខាងក្រៅ​ ។ ស្រីខាងក្រៅ​មិនបានធ្វេីអ្វីទេ​មួយថ្ងៃ​ៗតែងខ្លួនជាប់ជាប្រចាំ​ ហេីយថ្ងៃណាក៏ទារលុយពីខ្ញុំដែរ​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ខ្លះ​ស្រីខាងក្រៅ​ថែម​ទាំងមេីលងាយខ្ញុំថែមទៀតផង​ ។ ពេល​នាងអន់ចិត្តម្ដងៗ​នាងគំរាមដេីរចេញ​ពីខ្ញុំ​ជាដរាប​ ។ នៅជាមួយ​នាងមួយរយៈ​ ខ្ញុំក៏ចាប់ផ្ដេីមគិត​អំពី​ ប្រពន្ធ​ដ៏ល្អរបស់ខ្ញុំដែលក្រាបក្បាលដល់កន្ទេល​ ។ ដោយមិនអាចផ្ញេីវាសនាលេីស្រីខាងក្រៅបាន​ ខ្ញុំក៏សម្រេចចិត្ត​ចាកចេញ​ហេីយទៅរក​ប្រពន្ធ​ខ្ញុំវិញ​ ។ ខ្ញុំបាន​សារភាព​អំពី​កំហុស​ឆ្គង​គ្រប់​បែបយ៉ាង​របស់​ខ្ញុំ​ ហេីយបាន​សុំទោស​ ប្រពន្ធ​ និង​ សុំការ​អត់​ឱន​ អធ្យាស្រ័យ​ពី​ប្រពន្ធ​ ។ ប្រពន្ធ​របស់​ខ្ញុំ​ក៏ផ្ដល់ឱកាសឲ្យខ្ញុំ​ ។ ចាប់​ពីពេល​នោះមក​ ខ្ញុំនិង​ប្រពន្ធ​ក៏នៅរួមរស់រួមសុខរួមទុក្ខជាមួយគ្នារហូតមកដល់បច្ចុប្បន្ន​ ។ សរុប​សេចក្ដី​មក​ គ្មាន​អ្នកណា​ល្អជាង​ប្រពន្ធ​របស់​យេីង​ដែលក្រាបក្បាលដល់កន្ទេល​មានចាស់ទុំដឹងលឺនោះទេ​ ។ ធ្វេី​ជា​មនុស្ស​ប្រុស​ កុំឲ្យតណ្ហា​អូសទាញ​បានអោយសោះ​ ។អាន​អត្ថបទ​នេះហើយ​ សូម​បុរស​ៗទាំងឡាយ​ពិចារណា​តាមការ​គួរ >>

ប្រភព៖ Pheng Vannak