​ស្មាន​មិន​ដល់! ២​នាក់​ប្អូនថ្លៃ​បើករថយន្ត​ទៅ​ស្ទូច​​​​សសរ​គ្រឹះ​ពី​ក្នុង​ទឹក បែរជា​គ្រោះ​អកុសល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជាង​បុក​គ្រឹះ​ម្នាក់ ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាល​អោយ​ដួល​ស្លា​.​ប់​​នៅ​នឹង​កន្លែង ខណៈ​ពេល​បើករថយន្ត​ស្ទូច​មួយ​គ្រឿង ទៅ​ស្ទូច​យក​សសរ​គ្រឹះ​ចេញពី​ក្នុង​ស្ទះ​ទឹក​មួយ​កន្លែង ប៉ុន្តែ​ជា​អកុសល​ពេល​ដែល​កំពុង​លើក​ដង​ស្ទូ​ច​នោះ ក៏​ស្រាប់តែ​ទៅ​ប៉ះ​ជាមួយ​ខ្សែកាប បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ឆក់​តែ​ម្តង ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ស្រះ​ទឹក ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឈឿ ឈឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជាង​បុក​គ្រឹះ មានស្រុក​កំណើត​នៅ​ភូមិ​ឈូកស ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ បើ​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​២​នាក់​ប្អូនថ្លៃ​បាន​បើករថយន្ត​ស្ទូច ពណ៌​ស មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4479 បាន​ធ្វើ​ដំណើរ​ទៅ​ស្ទូច​យកសរ​សរ​គ្រឹះ​នៅ​ក្នុង​ស្រះ​ទឹក​ខាងលើ ដើម្បី​យក​ទៅ​បុក​គ្រឹះ​នៅ​កន្លែង​ផ្សេង​។ ខណៈ​ពេល​នោះ ជន​រង​គ្រោះ​បានអោយ​ប្អូនថ្លៃ​ឡើង​បញ្ជា​រថយន្ត​ស្ទូច រួច​យក​សសរ​គ្រឹះ​បាន​ចំនួន​៤​ដើម​ដាក់​ក្នុង​រថយន្ត​រួច​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​នៅ​សល់​មួយ​ដើម​ទៀត​ចុង​ក្រោយ ប្អូនថ្លៃ​ក៏​បាន​លើក​ដង​ស្ទូច​ឡើង​ទៅ​លើ​ដោយ​ជន​រង​គ្រោះជា​អ្នក​កាន់​​ទំ​ពក់​ទៅ​ទាក់​នឹង​សសរ​គ្រឹះ តែ​ជា​អកុសល​ប្អូនថ្លៃ​បាន​លើ​ដង​ស្ទូច​ទៅ​ប៉ះ​នឹង​ខ្សែកាប ដែល​ជា​ហេតុ​បណ្តាល​អោយ​ឆ្លង​ចរន្តអគ្គិសនី​ឆក់ បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ស្លា​.​ប់​នៅ​មាត់​ទឹកតែ​ម្តង​។ ភ្លាម​ៗ​នោះ ប្អូនថ្លៃ​ក៏​បាន​ទៅ​លើ​បង​ធ្វើ​ចលនា​ដើម្បី​ជួយ​សង្គ្រោះ តែ​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​កើតហេតុ​គ្រោះថ្នាក់​ខាងលើ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ រួច​ក៏​បាន​ប្រគល់​អោ​យស​.​ព​ឱ្យ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ស្រុក​កំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​៕