សោកស្តាយណាស់ គាត់លារហូតហើយ! លោក សំ ដារ៉ាវុទ្ធី អតីតតារាសម្តែងជើងចាស់ បានទទួលមរណភាពហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្ដែង សំ ដារ៉ាវុទ្ធី បានទទួលមរណភាព នៅវ័យ ៥២ឆ្នាំ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ដោយសារជំ ងឺ ដុះសាច់ក្នុងខួរក្បាល។ លោក សំ ដារ៉ាវុទ្ធី មានជំ ងឺដុះសាច់ក្នុងខួរក្បាលអស់ជាច្រើនឆ្នាំ និងធ្លាក់ខ្លួនឈឺធ្ងន់ ២ឆ្នាំនេ។ នេះបើតាមប្អូនស្រីបង្កើតរបស់លោក សំ ដារ៉ាវុទ្ធី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«គាត់ស្លា.ប់ហើយបង ខ្ញុំសុំទោសខ្ញុំនិយាយមិនចេញទេ»។ នេះជាសម្តីអួលដើមករ លាយជាមួយសម្លេងយំរបស់ប្អូនស្រី លោក សំដារ៉ាវុទ្ធី។ លោក ហៀក សៅ ត្រូវជាប្អូនប្រុសពៅរបស់លោក សំ ដារ៉ាវុទ្ធី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោក សំ ដារ៉ាវុទ្ធី បានឈានជើងចូលសិល្បៈ សម្ដែងក្នុងរឿងភាគ និងបទចម្រៀង ក្នុងអំឡុងឆ្នាំ១៩៩០ និងមានកេរ្តិ៍ឈ្មោះ នៅចន្លោះឆ្នាំ១៩៩៥-១៩៩៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«រឿងដែលបងប្រុសខ្ញុំសម្ដែងជា តួរអង្គឯក មានពីរគឺ រឿងមាយើង និងរឿងព្រះបាទត្រសក់ផ្អែម ហើយបូករួមទាំងដើរតួររួមផ្សំផ្សេងៗទៀត ក្នុងរឿង និងបទចម្រៀងខារ៉ាអូខេ ប្រហែលពី ៣០ ទៅ ៤០បទដែរ»។ នេះជាការបញ្ជាក់របស់លោក ហៀក សៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ហ៊ុយ ឧត្តម ក៏បានបង្ហោះយ៉ាងដូច្នេះដែរថា៖ «គួរអោយសោកស្តាយណាស់ លោកសំដារ៉ាវុទ្ធី អតីតតារាសម្តែងជើងចាស់ បានទទួលមរណៈភាពនៅល្ងាចមិញហើយល្ងាចម៉ោង៣ ថ្ងៃទី ០៩ ខែ១០ ឆ្នាំ២០២០ បន្ទាប់ពីខ្ញុំបាទចុះយកជំនួយទៅដល់ផ្ទះគាត់ផ្ទាល់ ទទួលជំនួយហើយគាត់ក៏លាយើងគ្រប់គ្នា 😭 សូមថ្លែងអំណរគុណដល់ បងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមផ្តល់ជំនួយ តាមរយៈខ្ញុំបាទហ៊ុយឧត្តម 🙏…»៕