ស្ងាត់ៗ អ្នកស្រី ទ្រី ដាណា ស្រាប់តែចេញមកប្រកាស បញ្ជាក់ពីទំនាក់ទំនង ចែកផ្លូវ​ជាមួយស្វាមី ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែបងប្អូន ប្រាកដជាជ្រាបហើយរឿងរ៉ាវក្តីក្តាំងគ្រួសារ លោកស្រី ទ្រី ដាណា និងស្វាមី លោក ហ៊ីង បញ្ញារិទ្ធ ហៅពូម៉ៅ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ធ្លាប់ឃើញតែភាពផ្អែមល្ហែមដូចស្រមោច និងស្ករ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅប៉ុន្មានម៉ោងមុននេះ លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា ទំនាកទំនាក់លោកស្រី និងស្វាមី ហ៊ីង បញ្ញារិទ្ធ ហៅពូម៉ៅ មិនដើរបកក្រោយ ហើយក៏មិនអាចបន្តទៅមុខបន្តទៀតបានឡើយ គឺត្រូវបញ្ចប់ត្រឹមផ្លូវបំបែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសំណេររបស់លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ដូច្នេះថា៖ «នាងខ្ញុំសូមបញ្ជាក់ជូនសាធារណៈជន ក៏ដូចជាបងប្អូនថាបច្ចុប្បន្ននេះ នាងខ្ញុំ និងឈ្មោះ ហ៊ីង សុបញ្ញារិទ្ធ ហៅពូម៉ៅ គឺលែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។ ក្នុងករណីឈ្មោះ ហ៊ីង បញ្ញារិទ្ធ(ហៅពូម៉ៅ) យកឈ្មោះនាងខ្ញុំទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៌ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គម ឬបង្ហាញរូបភាពមិនល្អក្នុងការសេពគ្រឿងស្រវឹងបំពានវិធានការទាំងឡាយ នាងខ្ញុំសូមធ្វើការបដិសេធចោលទាំងស្រុង។ ដូច្នេះសូមបងប្អូនកុំមានកាយល់ច្រឡំតទៅទៀត។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែរថា ដំបូងឡើយ ពូម៉ៅ ធ្លាប់បានទម្លាយថា លោកស្រី ទ្រី ដាណា ជាភរិយា មិនសូវឱ្យតម្លៃលោកជាស្វាមី ពោលគឺ មិនស្មើនឹងជំនួយការរបស់លោកស្រី នោះទេ។ លោកបន្ថែមថា លោកសុខចិត្តលះបង់មិត្តភក្តិ ការងារ អ្វីៗគ្រប់យ៉ាង ដើម្បីតែគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ កាលពីពេលកន្លងមក លោកស្រី ទ្រី ដាណា ក៏ធ្លាប់បានប្រកាសតាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់លែងលះជាមួយស្វាមី គឺពូម៉ៅ ដោយសារតែគិតតែគ្រួសារខ្លួនខ្លាំងពេក រហូតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ លោកស្រី ទ្រីដាណា ក៏បានបង្ហើបថា បើបានលែងលះដាច់ស្រេចមែននោះ នឹងធ្វើលោកស្រីធូរចិត្តដូចដកបន្លាចេញពីទ្រូង ហើយថែមទាំងជប់លៀងឱ្យផ្អើលពេញមួយប្រទេសតែម្តង៕