នៅពេលនេះ លោកជំទាវ​ ស៊នសៀវមុី បានសម្រាលកូនបានដោយជោគជ័យ បេីឈ្មោះវិញឡើងពិរោះ..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតមកនេះ លោកជំទាវ ស៊ន សៀវម៉ី និង លោក កែវ ដេវីត បានសម្រេចិច្ត ចាប់ដៃគ្នា សែនព្រេន តាមប្រពៃណី តែមិនបានធ្វើអី្វធំដុំនោះទេ គ្រាន់តែអញ្ជើញភ្ញៀវកិត្តិយស ចាស់ទុំទាំងសងខាង មកចូលរួម ឲ្យបានដឹងឮតែប៉ុណ្ណោះ ហើយមើលទៅអ្នកទាំង ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នេះ លោកជំទាវ ស៊ន សៀវម៉ី បានសម្រាលកូនដោយជោគជ័យហើយ។ រួមជាមួយគ្នានេះផងដែរ ស្វាមី របស់លោកជំទាវ ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “កូនស្រីមាសឳពុក ដេវិដ ចេសសុី – Devid Jessi ២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ថ្ងៃសុក្រ ទី08 ខែតុលា ឆ្នាំ2021 ៣.៥គីឡូក្រាម វេលាម៉ោង ៩យប់ ពុកនិងម៉ែស្វាគមន៍វត្តមានកូនមកដល់ភពផែនដីដ៏ស្រស់ស្អាតមួយនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលដំណឹងនេះភ្លាម ធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាហ្វេនៗ បានបង្ហាញអារម្មណ៍ត្រេកអរជំនួស អ្នកខ្លះក៏បាននាំគ្នាចូលទៅ ខំមិន ថា៖ “អបអរសាទរផងក្មួយ សូមសំណាងល្អទាំងម្ដាយទាំងកូន, Congratulations to your family brother, រីករាយជាមួយសមាជិតថ្មីផងអូន, សូមចូលរួមត្រេកអរផងបង សូមអោយមានសុខភាពល្អទាំងអស់គ្នា”៕