លឿនពេកហើយ! ស្ត្រីម្នាក់ទេីប​តែ​សម្រាល​កូន​បាន​ប៉ុន្មាន​ថ្ងៃ​ បែរជាត្រូវមរណភាព​ ប្តី​បាន​ត្រឹម​បន្ទោស​ខ្លួន​ឯង​មិនអាច​ជួយ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២១ នេះ បុរសជាស្វាមីម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ សម្ពល កាត់សក់ បានបង្ហាញពីក្តីសោកស្ដាយ និងឈឺចាប់ជាខ្លាំង បន្ទាប់ពីភរិយាជាទីស្រឡាញ់របស់ខ្លួនបានទទួលមរណភាពបន្ទាប់ពីសម្រាលកូនបានប៉ុន្មានថ្ងៃ។ ខាងក្រោមនេះគឺជាសំណេរទាំងស្រុងរបស់បុរសជាស្វាមី ដោយមានខ្លឹមសាររៀបរាប់ដូចតទៅ៖ «ប្រពន្ធខ្ញុំឈ្មោះ ឈៀង ស្រីពេជ្យ បានផ្ញើពោះនៅមន្ទីពេទ្យសម្ភពព្រែកអញ្ចាញនឹងឆ្លុះអេកូរាល់ខែ។ លុះពពោះបាន9ខែគត់ នៅថ្ងៃទី៣០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ខែកញ្ញា ឆ្នាំ២០២១ ប្រពន្ធខ្ញុំបានទៅពិគ្រោះយោបល់ និងពិនិត្យសុខភាពជាមួយគ្រូពេទ្យនៅទីនោះថាអាចសម្រាលដោយវះកា.ត់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះបានអត់ ក្រោយពីពិនិត្យសុខភាព និងឆ្លុះអេកូរួចហើយ ពេទ្យថាសម្រាលដោយ វះ កា ត់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បាន ហើយពេទ្យក៏ណាត់អោយមកពេលល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពេលល្ងាច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះពេលល្ងាចម៉ោង៦ជាង ពួកខ្ញុំក៏ទៅដល់មន្ទីពេទ្យសម្ភពព្រែកអញ្ចាញហ្នឹង ដោយមុននឹងចូលទៅក្នងមន្ទីពេទ្យត្រូវធ្វើតេស្តកូវិ.ដ សិនក្នុងមួយនាក់15$ ហើយធ្វើតេស្ត បីនាក់អស់45$ បន្ទាប់ពីធ្វើ តេស្តរួចហើយឃើញថាអត់មាន កូវី.ដ ទាំងអស់គ្នា ហើយចូលទៅសំរាកដើម្បីត្រៀមសម្រាលដោយ វះ កា.ត់ នូវថ្ងៃស្អែក លុះព្រឹកថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២១ ប្រហែលម៉ោង៦ជាង ពេទ្យក៏មកយកប្រពន្ធខ្ញុំទៅបន្ទប់សម្រាលដោយ វះកា.ត់ លុះម៉ោង7នឹង5នាទីទើប វះ ហើយបានកូនប្រុសមួយ ក្រោយពេល វះ ហើយអាការៈប្រពន្ធខ្ញុំធម្មតា លុះចូលដល់ថ្ងទី៣ ទី៤ ប្រពន្ធខ្ញុំតែងតែក្តៅ ខ្លួន ខ្ញុំជូតខ្លួនអោយប្រពន្ធខ្ញុំទាំងយប់ទាំងថ្ងៃ លុះដល់ថ្ងៃទី៥ បានប្រពន្ធខ្ញុំធ្វើទុកខ្លាំងបានទៅហៅពេទ្យប្រហែលជាម៉ោង៩ពេទ្យក៏យកប្រពន្ធខ្ញុំ អេកូពោះហើយពេទ្យប្រាប់ថា ឈា.មធ្លាក់អត់ទាន់អស់ ៦ទៅ៧ថ្ងៃទើបធ្លាក់ឈា.ម អស់ហើយក៏យកប្រពន្ធខ្ញុំមកបន្ទប់វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមកដល់បន្ទប់វិញប្រពន្ធខ្ញុំដើរងើបទៅបន្ទប់ធម្មតា មួយសន្ទុះក្រោយមកទើបប្រពន្ធខ្ញុំធ្វើទុកខ្លាំង ក្តៅខ្លួនដល់៣៩អង្សារហើយដកដង្ហើមដង្ហក់ ពេទ្យក៏យកអុកសុីសែនមកដាក់ដាក់ហើយនៅតែមិនធូរ ពេទ្យក៏ស្នើរសុំធ្វើតេស្តកូវិ.ដម្តងទៀត ធ្វើតេស្តរួចឃើញថាអត់មានអ្នកឆ្លងកូវិ.ដទេ តែពេទ្យថាប្រពន្ធខ្ញុំខ្សោយណាស់អោយយកទៅមន្ទីពេទ្យកាលម៉ែត ព្រោះនៅទីនេះអត់មានឧបករណ៍គ្រប់គ្រាន់ ក្រុមគ្រួសារខ្ញុំខំសុំអង្វរអោយនូវចាំមើលអាការៈបន្តិចទៀតទៅតែពេទ្យមិនព្រម ពេលពេទ្យទៅសរសេររបាយការណ៍យកអ្នកជំ ងឺ ទៅកាលម៉ែតបានបន្តិច ប្រពន្ធខ្ញុំក៏នោមហើយធ្លាក់ឈា.មមក ហើយប្រពន្ធខ្ញុំប្រាប់ថាអូនធូរហើយ អូនចង់ទៅផ្ទះ ប្រពន្ធខ្ញុំនិយាយអោយកាកោកខ្ញុំខំអង្វរពេទ្យអោយរង់ចាំបន្តិចទៀទៅ តែពេទ្យមិនព្រម ឈឺចាប់ណាស់លោកអើយសុំទោសដែលបងជួយអូនមិនបាន យុតិធម៍ត្រូវតែមានសម្រាប់ប្រពន្ធខ្ញុំ។ លុះបញ្ជូនទៅមន្ទីពេទ្យកាលម៉ែត ពេទ្យដែលនាំពួកខ្ញុំទៅបានយករបាយការណ៏អ្នកជំងឺ និងក្រដាស់បញ្ជាក់លទ្ធផលធ្វើតេស្តកូវី.ដ ថាពួកខ្ញុំគ្មានជំ ងឺ កូវី.ដទេ តែពេទ្យនៅកាលម៉ែតមិនព្រមក៏ធ្វើតេស្តម្តងទៀត រង់ចាំលទ្ធផលធ្វើតេស្ត នៅក្នុងឡានសាមុយ ខ្ញុំយំកាន់ដៃប្រពន្ធខ្ញុំ ប្រពន្ធខ្ញុំនិយាយថាអូនអត់អីទេអូនជាហើយ អូននឹងជាយើងទៅមើលកូនយើងពីរ បងត្រូវនៅកំដរអូនបងកុំទៅណាចោលអូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំប្រាប់ប្រពន្ធខ្ញុំបងមិនទៅណាចោលអូនជាដាច់ខាត ខ្ញុំស្រណោះប្រពន្ធខ្ញុំណាស់លួងខ្ញុំកុំអោយយំរហូត លុះលទ្ធផលធ្វើ តេស្តកូវិ.ដ ចេញមក ទាំងអ្នកជំ ងឺ និងអ្នកកំដរមាន កូវី.ដ ទាំងអស់ ខ្ញុំលឺហើយ ស្លុតចិត្តណាស់ ហេតុអីធ្វើតេស្ត នៅមន្ទីពេទ្យសម្ភពព្រែកអញ្ចាញ ដល់ទៅពីរដងមិនឃើញ តើពេទ្យហ្នឹងមានទំនួលខុសត្រូវរឺអត់ ជួយរកយុតិធម៍អោយខ្ញុំផងបងប្អូន។ពេលដឹងលទ្ធផលថាមាន កូវី.ដ ហើយ ពេទ្យក៏បំបែកពួកខ្ញុំអ្នកជំ ងឺ យកទៅមួយកន្លែង អ្នកកំដរនូវដោយលែក ទោះសុំអង្វរគេថាទៅនៅមើលថែប្រពន្ធគេមិនព្រម អូនស្រេកទឹករហូតបងបញ្ចុកទឹករហូត អូននៅម្នាក់មិនដឹងអូនស្រេកទឹកប៉ុនណាអូនភ័យប៉ុនណាពេលនូវម្នាក់ឯង។ បងសុំទោសដែលមិនអាចធ្វើតាមសន្យាថានឹងនៅជិតអូនរហូត គេដាក់អុកសុីសែនដាក់សេរ៉ូមឡានសាមុយមកយកប្រពន្ធខ្ញុំទៅបាត់សួរក៏គេមិនប្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រូពេទ្យព្រែកអញ្ចាញ ដើរមកប្រាប់ពួកខ្ញុំថាតិចទៀតខាងពេទ្យកាលម៉ែតនិងរៀបចំនាំពួកខ្ញុំទៅព្យាបាលនៅណាហើយឡេីងឡានទៅបាត់។ ប្រហែលម៉ោង៩យប់ ទើបគេមកប្រាប់អោយរកអ្នកកំដរដែលធ្វើតេស្តហើយគ្មានកូវី.ដ ដើម្បីចាំស្តាប់ដំណឹង លុះរកបានហើយក៏ទៅបន្ទប់សង្រ្គោះបន្ទាន់ចាំដំណឹង គ្រាន់តែទៅស្តាប់ដំណឹងអ្នកជំងឺហ្នឹង បើគេត្រូវការអីទិញអោយគេមួយយប់៧៤$។ លុះដល់ម៉ោង៣ទៀបភ្លឺ គេអោយដំណឹងថាប្រពន្ធខ្ញុំស្លា.ប់ហើយ គ្រាន់តែដឹងដំណឹងស្លុ ត ហើយស្មារតី ប្រពន្ធនៅស្រស់ញញឹមហេតុអីទៅជាបែបនេះ ហេតុអីអូនទៅចោលបង ក្រែងអូនសន្យាថាទៅមើលកូនយើងពីរហី ជួយរកយុតិធម៍អោយខ្ញុំផងបងប្អូន ហេតុអីមន្ទីរពេទ្យសម្ភពព្រែកអញ្ចាញគ្មានទំនួលខុសត្រូវមកលើអ្នកជំ ងឺចឹង ជួយរកយុត្តិធម៌អោយខ្ញុំផងបងប្អូន មុនចូលសម្រាលដោយ វះ កា.ត់ ធ្វើតេស្តម្តងអត់កូវិ.ដ សម្រាលដោយវះកា.ត់ ហើយបានបីបួនថ្ងៃអ្នកជំ ងឺ ធ្វើទុកខ្លាំងសុំធ្វើតេស្ត ម្តងទៀតអត់ឃើយញទៀត ហេតុអីបានបញ្ជូនទៅពេទ្យកាលម៉ែតធ្វើតេស្តឃើញកូវិ.ដ»។