សឹងមិនជឿ! ក្នុងរយៈពេលជិត២ឆ្នាំសោះធ្វើឲ្យមុខចាស់ជាងវ័យបែបនេះ ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វីលីពីន៖ ក្មេងស្រីជំទង់ម្នាក់ឈ្មោះថា Raizel Calago អាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ មកពីប្រទេសហ្វីលីពីន និងអាចមាននូវជំងឺកម្រម៉្យាងហៅថា Progeria ដែលធ្វើឲ្យមុខរបស់នាងចាស់ជាងអាយុសឹងតែ៣ដងនៃអាយុពិតរបស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសម្ដីរបស់នាងផ្ទាល់បានឲ្យដឹងថា នាងបានសង្កេតឃើញពីការប្រែប្រួលនៃសម្រស់ក្នុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ដោយមានស្នាមជ្រីវជ្រួញ ស្បែកយារធ្លាក់ក្រោម.ក និងកន្ទុយភ្នែក ក្រោយពីប៉ុន្មានថ្ងៃ បន្ទាប់ពីមានកន្ទួលរមាស់ពេញរាងកាយរបស់នាង។ ហើយស្នាមក្រហមៗរមាស់ មានការឈឺចាស់ នៅពេលដែលនាងប៉ះបានលេចឡើងលើដងខ្លួនរបស់នាង ដូច្នេះនាងក៏បានទៅពិនិត្យ ដោយត្រូវបានគេប្រាប់ថា បណ្ដាលមកពីសត្វល្អិត និងផ្ដល់ថ្នាំ តែជាលទ្ធផលមិនបានជួយអ្វីដល់នាងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង មុនពេលមានជំងឺ នាងក៏ធ្លាប់ប្រលងបវរកញ្ញាដែរ ហើយពេលនេះ មានស្ថិតក្នុងសភាពវ័យចំណាស់យ៉ាងឆាប់រហ័ស ដែលធ្វើឲ្យនាងមានអារម្មណ៍ខ្មាសអៀនជាខ្លាំង និងសឹងតែទទួលយកមិនបាន។ ចំណែកឪពុកម្ដាយរបស់នាងវិញ ក៏ពិបាកចិត្ត និងឈឺចាប់ណាស់ដែរ ដែលឃើញកូនស្រីទៅជាបែបនេះ និងរាល់ពេលអ្នកភូមិសួរនាំម្ដងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ លទ្ធផលតេស្តផ្លូវការនៃការធ្វើរោគវិនិច្ឆ័យរបស់នាង ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពិសោធន៍ក្នុងសហរដ្ឋអាមេរិក ហើយមិនយូរប៉ុន្មានខាងមុខនេះ នឹងដឹងច្បាស់ហើយ។ ហើយនាងក៏សង្ឃឹមដែរថា អ្វីៗនឹងអាចវិលទៅរកសភាពដើមវិញ តែទោះជាយ៉ាងណាក៏ដោយ ក៏នាងនឹងរឹងមាំ និងបង្ហាញពីភាពជឿជាក់របស់ខ្លួន ដើម្បីជាគំរូទៅដល់អ្នកដែលមានជំ ងឺដូចនាងផងដែរ៕

ប្រភព Khmerload