សង្វែគណាស់! ទិដ្ឋភាពស-ពជនរងគ្រោះលង់ទឹកនៅកំពង់សោម ៤ រូប ដាក់តំរៀបក្នុងរោងបុណ្យតែមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ០៨ ខែតុលា​ ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹងលម្អិត ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះ ដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការបញ្ជាក់ពីប្រភព បានឱ្យដឹងថា ជនរងគ្រោះមានគ្នាចំនួន ០៥ នាក់ ដែលមានរាយឈ្មោះដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់)។ ២.ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ ១០ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សង្គ្រោះបាន)។ ៣.ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លា-ប់)។ ៤.ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ ១២ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លា-ប់)។ ៥.ឈ្មោះ ឡេង សុជាតា ភេទស្រី អាយុ ១៦ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លា-ប់)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញទាក់ទិនទៅនឹងការបាត់បង់ជីវិតរបស់ជនរងគ្រោះ ០៤ នាក់ខាងលើ តាមរយៈគណនីមួយដែលមានឈ្មោះ ចាវ ជីឡុង បានបង្ហោះពីទិដ្ឋភាពបុណ្យស-ពជនរងគ្រោះទាំង ៤ រូប ដែលបានរៀបចំធ្វើបុណ្យរួមគ្នា មានការចូលរួមពីព្រះសង្ឃ និង សាច់ញាតិ ខណៈមានមហាជនជាច្រើននាំគ្នា ផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបាត់បង់សាច់ញាតិដល់ទៅ ០៤ រូប ក្នុងថ្ងៃតែមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ បើតាមការបំភ្លឺ របស់បុរសឈ្មោះ ឡេង យ៉ឹង ត្រូវជាឪពុករបស់ជនរងគ្រោះ ឈ្មោះ ឡេង សុខជា បានបញ្ជាក់ពីដើមហេតុឱ្យបានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ០៥ នាក់ បានចុះលេងទឹកសមុទ្រ នៅកន្លែងកើតហេតុខាងលើ ដែលក្នុងខណៈពេលនោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងប្អូនទាំង ០៤ នាក់ ដែលកំពុងលេងទឹកជាមួយ បាននាំគ្នាទៅជួយ ទើបបណ្តាលឱ្យទឹករលក បោកទាញយកទៅតាមទឹកបាត់អស់ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តឱ្យដឹងថា ក្នុងហេតុការណ៍នោះឈ្មោះ ឡេង សុខជា ដែលបានពាក់ពោងរូបក្ងាន គឺត្រូវបានជួយសង្រ្គោះទាន់ពេល ចំណែកឯឈ្មោះ ឡេង ឌៀប ក៏ត្រូវបានជួយបានភ្លាមៗដែរ តែបានស្លាប់ក្រោយពីស្រង់យកមកលើគោក៕