តោះ មកដឹងពីមូលហេតុដំបូងដែលឈានទៅដល់ការកើតឧប.ទ្ទវ.ហេតុនេះ សោកស្ដាយណាស់ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនូវដំណឹងចុងក្រោយទាក់ទងនឹង ប្រតិបត្តិការនៃការជួយសង្រ្គោ-ះជ.ន.រ.ងគ្រោ-ះដោយករណីល.ង់.ទឹ.ក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់បន្ទាប់ពីជ.នរង-គ្រោ-ះចុងក្រោយត្រូវបានក្រុមជួយសង្រ្គោ-ះបានរកឃើញនៅវេលាម៉ោង០១ និង០០នាទី រំលងអាធ្រាត ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថាជ.នរ.ង-គ្រោ-ះមានគ្នាចំនួន០៥នាក់ ដែលមានរាយឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញា៉ហេង ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លា-ប់)។ ២.ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សង្រ្គ-ោះបាន)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លា-ប់)។ ៤.ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លា-ប់)។ ៥.ឈ្មោះឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លា-ប់)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបំភ្លឺ របស់ឈ្មោះ ឡេង យុឹង ត្រូវជាឪពុករបស់ឈ្មោះ ឡេង សុខជា បានឱ្យដឹងថា មុនកើតហេតុ ជ.ន.រង-គ្រោ-ះទាំង០៥នាក់ បានចុះលេងទឹកសមុទ្រនៅ កន្លែងកើតហេតុខាងលើ ក្នុងខណៈពេលនោះ ឈ្មោះ ឡេង ដាវ បានល.ង់ទឹ.ក បន្ទាប់មកបងប្អូនទាំង០៤នាក់ដែលកំពុងលេងទឹកជាមួយបាននាំគ្នាទៅជួយ ទើបបណ្តាលឱ្យទឹករលកបោកទាញយកទៅតាមទឹកបាត់អស់ ក្នុងនោះឈ្មោះ ឡេង សុខជា ដែលបានពាក់ពោងរូបក្ងាន ត្រូវបានជួយសង្រ្គោ-ះទាន់ពេល។

ចំណែកឯឈ្មោះ ឡេង ឌៀប ក៏ត្រូវបានជួយបានភ្លាមៗដែរ តែបានស្លា-ប់ក្រោយពី ស្រង់យកមកលើគោក។ ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យក្រុមជួយសង្រ្គោ-ះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជ.នរ.ង-គ្រោ-ះដែលបានបាត់ខ្លួនឱ្យបានឃើញ លុះដល់ម៉ោង១៧ និង៥០នាទី ក្រុមជួយសង្គ្រោ-ះបានរកឃើញសពជនរង-គ្រោ-ះឈ្មោះ ឡេង សុជាតា និងនៅម៉ោង២០ និង៤៥នាទី ក្រុមជួយសង្គ្រោ-ះបានរកឃើញស.ពឈ្មោះ ឡេង ជ្រូក ហើយរហូតដល់ម៉ោង០១ និង០០នាទី រំលងអាធ្រាត ចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្រុមជួយសង្គ្រោ-ះបានរកឃើញស.ពឈ្មោះ ឡេង ដាវ។

សូមជម្រាបជូនថា នៅតាមរមណីយដ្ឋាននានា ជាពិសេសបណ្តោយឆ្នេរ គឺយើងមានមន្ត្រីនគរបាលទេសចរណ៍ និងឆ្មាំសមុទ្រចុះល្បា.ត និងត្រៀមជួយសង្គ្រោ-ះ ព្រមទាំងបានចុះអប់រំ ផ្សព្វផ្សាយ បិទស្លាកសញ្ញា និងណែនាំភ្ញៀវទេសចរដែលមកលេងកំសាន្តអំពីវិធានការសុវត្ថិភាព និងត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កន្លងមក ក៏មានករណីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ដែលចុះលេងទឹកសមុទ្រហើយបានល.ង់ទឹ.ក ក្នុងនោះបានត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្រ្គោះទាន់ពេលវេលា។ ដោយឡែកករណីខាងលើ គឺជាឧ.ប.ទ្ទវ.ហេតុដែលមិនគួរកើតមាន និងចូលរួមរំលែកម.រ.ណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារស.ព។

ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តនៅតាមរមណីយដ្ឋាននានានៅខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រ ត្រូវអនុវត្តតាមការណែនាំ និងវិធានការសុវត្ថិភាព របស់មន្ត្រីទេសចរណ៍ និងមន្ត្រីនគរបាលទេសចរណ៍ ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេសមិនត្រូវបណ្តោយកូនតូចៗចុះលេងទឹកជ្រៅ ឬក្នុងស្ថានភាពដែលមានរលកធំៗបោកបក់នោះទេ ដើម្បីបញ្ចៀសបាននូវគ្រោ-ះ-ថ្នា.ក់ដែលអាចកើតឡើងជាយថាហេតុ។

ប្រភព Ideology News