នៅចាំគាត់ទេ? តារាសម្តែង សំ តារាវុទ្ធី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តអ្នកគាំទ្រប្រហែលជាមិនបានចាំ ឬ ក៏បានភ្លេចលោក សំ តារាវុទ្ធី ផងក៏មិនដឹង ដែលលោកក៏ជាតារាសម្តែងជើងចាស់ជំនាន់លោក ទេព រិន្ទដារ៉ូ មួយរូប ដែលមានឈ្មោះល្បីគួរសមកាលពីជំនាន់ឆ្នាំ ៨០-៩០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាក់មិនមានភ័ព្វសំណាងដូចមិត្តរួមអាជីពមួយចំនួន លោក សំ តារាវុទ្ធី ដែលបានបាត់ឈ្មោះសូន្យឈឹងពីវិស័យសិល្បៈជាយូរឆ្នាំមកនោះ ស្រាប់តែលេចឮព័ត៌មានថាលោកបានធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយរសាត់ខ្លួនចេញពីអាជីពសម្តែងនៅមុខកាមេរ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតថ្មីៗនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមពិតជាមានការខ្លោចចិត្តអាណិតគ្រប់គ្នា ក្រោយពីទទួលបានដំណឹងថា តារាសម្ដែងជើងចាស់រូបនេះ កំពុងតែធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ ដែលមានសភាពរូបរាងល្ហិតល្ហៃ ស្គមស្គាំងខ្លាំង ដោយសារតែជំងឺមហារីកសួត ដែលពេលនេះកំពុងតែសម្រាកព្យាបាលបាននៅឯស្រុកកំណើត ខេត្តតាកែវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមការបង្ហោះលើបណ្ដាញហ្វេសប៊ុក យូ សារ៉ាវុឌ្ឍន៍ ដែលបានរៀបរាប់ថា ៖ «តារាសម្តែងជើងចាស់ លោក សំ តារាវុទ្ធី បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតមានសភាពស្គមស្គាំងខ្លាំង ដោយសារតែជំងឺ មហារីកសួត កំពុងតែសម្រាកព្យាល នៅស្រុកកំណើត ស្ថិតនៅក្នុងភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។ ប្រសិនបើលោក អ្នកនាង ចង់ជួយសម្រាលទុក្ខលំបាកក្រុមគ្រួសារតារាសម្តែងជើងចាស់រូបនេះ សូមទំនាក់ទំនងលេខគ្រួសារគាត់ផ្ទាល់ៈ 096 9349079»៕