មនុស្ស ០៥នាក់ ល.ង់ទឹក នៅ​ចំណុច​ឆ្នេរ​ដើមឈើ​ចាំ​ស្នេហ៍ រកឃើញ ២នាក់ (ស្លា.ប់ម្នាក់) និង ៣នាក់ទៀតមិនទាន់រកឃើញ…

កាលពីវេលា​ម៉ោង​ប្រមាណ ០៣រសៀល ថ្ងៃ​ទី ០៧ ខែ​តុលា ឆ្នាំ ២០២១នេះ មានហេតុការណ៍ មនុស្ស​ចំនួន ០៥នាក់ បាន​លង់ទឹក ដោយ​ក្នុង​នោះ​បានរក​ឃើញ​ចំនួន ០២នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង ស្ថិត​នៅ​ចំណុច​ឆ្នេរ​ដើមឈើ​ចាំ​ស្នេហ៍

ឆ្នេរ​ជំទាវ​ម៉ៅ ក្នុង​ឃុំ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ក្នុងចំណោម​មនុស្ស​ចំនួន​ ០៥​នាក់ ដែល​បាន​ល.ង់​ទឹកនោះ គឺ​រក​ឃើញ​តែ ០២នាក់​ប៉ុណ្ណោះ (​ស្រី ០១នាក់​បានបាត់បង់ជីវិត​) ចំណែក ០១នាក់​ទៀត​ ប្រុស បញ្ជូន​ទៅ​សង្គ្រោះ។

ក្នុង​នោះ​ដែរ មូលហេតុ​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​ល.ង់ទឹក ដោយសារ​មុន​ពេល​កើតហេតុ​ នៅ​ទីតាំង​​ខាង​លើ​មាន​ខ្យល់ និង​ទឹក​រលក​ខ្លាំង ទើប​បណ្តាល​ឲ្យ​ពួកគាត់​ជួប​ហេតុការណ៍ដ៏​អាក្រក់​បែប​នេះ។

លោក ឃាង ភារម្យ បាន​ឲ្យ​ដឹង​ដែរ​ថា បន្តិចទៀត លោក​អភិបាល​ខេត្ត នឹង​អញ្ជើញ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការ​ស្វែងរក​ជនរងគ្រោះ​ដែល​លង់ទឹក​សមុទ្រ​នៅ​ចំណុច​ឆ្នេរ​ជំទាវម៉ៅ ស្ថិត​ក្នុង​ឃុំគគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។ បច្ចុប្បន្ន មនុស្ស​ចំនួន ០៣ នាក់​ទៀត កំពុង​បាត់​ខ្លួន ក្នុង​នោះ​ស្រី ០២ នាក់ ប្រុស ០១ នាក់៕