ទំនប់អន្លង់ជ្រៃ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារតែអ្នកទៅ​លេងច្រើនពេក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនប់​អន្លង់​ជ្រៃ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បិទ​ខ្ទប់ ដោយសារតែ​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​អ្នក​ចូល​ទៅលេង​ច្រើនពេក​។ នេះ​តាម​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ រាយការណ៍​ជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​សេចក្តីរាយការណ៍ លើកឡើងថា អាជ្ញាធរខេត្ត​ត្បូងឃ្មុំ បានសម្រេច​បិទ​មិន​បន្ដ​ឲ្យ​ប្រជា​ពល​ដ្ឋ ចូល​ទៅលេង​ក្នុង​បរិវេណ​ទឹក​ទំនប់​អន្លង់​ជ្រៃ នៅ​ស្រុក​ពញាក្រែក ទៀត​នោះទេ នៅ​ថ្ងៃទី​៦ ខែតុលា​នេះ ក្រោយ​តំបន់​ទេសចរណ៍​នោះ មិន​អនុវត្ត​នូវ​វិធាន​សុខាភិបាល​។ នោះ​គឺ​នៅក្នុង​បរិវេណ​ទឹក នៅ​ទំនប់​បង្ហៀរ​អន្លង់​ជ្រៃ មានការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន និង​មិន​សហការ​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​ការពារ​ជំ.ងឺ​កូ​.វីដ​១៩​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហាក់ សុខ​មករា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃទី​៦ ខែតុលា​នេះ​ថា រូបភាព ដែល​ត្រូវបាន​គេ​ចែកចាយ នៅលើ​បណ្ដាញ​សង្គម ឃើញ​មាន​មនុស្ស​យ៉ាងច្រើន​កុះករ​នោះ គឺ​ស្ថិតនៅ​ទំនប់​បង្ហៀរទឹក​អន្លង់​ជ្រៃ ហើយ​ស្ថានភាព​នោះ គឺ​នៅ​ថ្ងៃទី​៥ ខែតុលា​ម្សិលមិញ​។​លោក ហាក់ សុខ​មករា បញ្ជាក់ថា នៅ​ថ្ងៃទី​៦ ខែតុលា​នេះ ក៏មាន​ភ្ញៀវទេសចរ បន្ដ​ទៅលេង​កម្សាន្ដ​នៅ​តំបន់​នោះ យ៉ាងច្រើន​កុះករ ដូច​កាលពី​ម្សិលមិញ​ដែរ​។ ដោយ​ឃើញ​ស្ថានភាព​បែបនេះ កម្លាំង​អាជ្ញាធរ មាន​សមត្ថកិច្ច សហការ​ជាមួយ​មន្ដ្រី​សុខាភិបាល ក៏បាន​ចែក​នូវ​ម៉ាស់ អាល់កុល ព្រមទាំង​ផ្សព្វផ្សាយ​ពី​វិធាន​សុខាភិបាល​ជា​បន្ដបន្ទាប់​។ ប៉ុន្ដែ​ភ្ញៀវទេសចរ​ទាំងអស់នោះ មិន​ព្រម​សហការ​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែមថា ដោយ​ប្រជាពលរដ្ឋ​មិន​ព្រម​សហការ​បែបនេះ គិត​ត្រឹម​វេលា​ម៉ោង ៣ និង ៣០​នាទី​រសៀល​ថ្ងៃទី​៦ ខែ​តុ​លា​នេះ អាជ្ញាធរ បានសម្រេច​បិទ មិន​ឲ្យ​ភ្ញៀវទេសចរ ចូលទៅ​លេង​ទឹក នៅ​ទំនប់​បង្ហៀរ​នោះ បន្ដទៀត ដើម្បី​កាត់បន្ថយ​ចំនួន​នៃ​ការប្រមូលផ្ដុំ​នោះ ដែល​អាច​កើតមាន​ហានិភ័យ​បាន​គ្រប់ពេលវេលា ពិសេស​ការឆ្លង​រីក​រាលដាល​ជំ.ងឺ​កូ.​វីដ​១៩​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាក៏ដោយ ទាំង​កម្លាំង​អាជ្ញាធរ សមត្ថកិច្ច និង​មន្ដ្រី​សុខាភិបាល បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទៅលេង​កម្សាន្ដ នៅ​ទំនប់​បង្ហៀរ​អន្លង់​ជ្រៃ​នោះ ត្រូវ​សហការ​អនុវត្ត​វិធាន​សុខាភិបាល ព្រមទាំង​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​ជំ.ងឺ​កូ.​វីដ​១៩ នៅ​ទីតាំង​កម្សាន្ដ​សប្បាយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ នេះ ក្រសួងទេសចរណ៍ ក៏បាន​ប្រកាសថា គោលដៅ​ទេសចរណ៍​មួយចំនួន​តូច មានការ​កកកុញ​ភ្ញៀវទេសចរ​ច្រើន ដូចជា រមណីយដ្ឋាន​អន្លង់​ជ្រៃ ក្នុងស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​បានទទួល​ហួស​សមត្ថភាព​ផ្ទុក​អតិបរមា និង​ខុសពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP)​។ ករណីនេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ មន្ទីរ​ទេសចរណ៍ រដ្ឋបាល​ស្រុក​ពញ្ញាក្រែក បានសម្រេច នា​ល្ងាច​ថ្ងៃ​ពុធ ទី​៦ ខែតុលា​នេះ ផ្អាក​រមណីយដ្ឋាន​អន្លង់​ជ្រៃ ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ការរៀបចំ​គ្រប់គ្រង​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​សិន​៕​

ប្រភព Koh Santepheap Daily