តូចចិត្តពេក ស្ត្រីម្នាក់សម្រេចចិត្តគិតខ្លី លេ.បថ្នាំអស់ ២បន្ទះ រួចទៅលោ.តទឹក សំណាងមានគេជួយទាន់ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីម្នាក់បានធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើល​ទាំងព្រឹក ខណៈខ្លួនបានធ្វើដំណើរតាមម៉ូតូកង់៣ទៅលោ.តទឹ.កបញ្ច-ប់ជីវិតខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេចត្រូវបានអ្នកដំណើរនាំគ្នាឃា.ត់ទាន់ ព្រោះតែខូ.ចចិត្តនឹងប្តីមានស្រីក្មេង។ ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង៤០នាទីព្រឹក ថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីដែលមានវិបត្តិរូបនោះ ឈ្មោះ លីម សុភ័ក្ត ភេទស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិចែងមែ​ង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរូបនោះ បានធ្វើដំណើរឡើងស្ពានក្នុងទិស​ដៅពីកើតទៅលិច។ ពេលជិតដល់កណ្តាលស្ពានតោងបង្កាន់ដៃស្ពានប្រុងលោ.តទឹកហើយអ្នកដំណើរនាំគ្នាឃាត់ប្រគល់អោយ​នគរបាលតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមស្ត្រីរូបនោះបានអោយដឹងថា គាត់មានវិបត្តិផ្លូវចិត្តជាខ្លាំង មិនចង់រស់នៅនោះទេ ដោយសារតែប្តីផិ.តក្ប.ត់លួ.ចទៅ​មានស្រីក្មេង។ ដោយទ្រាំឈឺចិត្តមិនបាន ខ្លួនបានគិតខ្លីដោយទិញថ្នាំងងុ.យដេកលេ.បស.ម្លា.​ប់ខ្លួនអស់ ​២បន្ទះ រួចហៅម៉ូតូកង់៣ជិះធ្វើដំណើរទៅលោ.ត​ទឹកស.ម្លា.ប់ខ្លួនពីលើស្ពានជ្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលធ្វើដំណើរទៅដល់លើស្ពានងងុយដេក​ពេក ហើយដោយសារតែយប់ផងក៏បានទៅឈប់នៅរង្វង់មូលតា​ព្រហ្មដេក១យប់។ លុះព្រឹកឡើង​ភ្ញាក់ពីដេកក៏បានដើរឡើងស្ពានទៅលោ.តទឹក តែនាងហាក់ដូចជាពុំ​ដាច់ចិត្ត នៅឈរ​លើស្ពានហើយត្រូវបានអ្នកដំណើរឃើញក៏បានឃា.ត់សួរនាំទើបដឹងថា នាងប្រុងគិតខ្លី។ បន្ទាប់ពីសួរនាំនគរបាលក៏បានធ្វើការអប់រំកុំអោយគិតខ្លី រួចក៏បានទាក់ទងក្រុមគ្រួសារអោយមកទទួលយកត្រឡប់ទៅផ្ទះវិញ៕