មិនចាំយូរ! គេថាកូនក្នុងផ្ទៃជាសម្ពាធ ជំទាវ ស៊ន សៀវម៉ី តបវិញផាំង ឱ្យអ្នកថាអស់ពាក្យនិយាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ដែលពេលនេះមានងារជាលោកជំទាវហើយនោះ និង ស្វាមីសំណព្វចិត្ត លោក កែវ ដេវីត កំពុងរង់ចាំជួបមុខកូនដំបូងរបស់ពួកគេយ៉ាងអន្ទះសា ព្រោះថាមិនយូរទៀតទេ កីឡាការិនីខាងលើនឹងគ្រប់ខែសម្រាលកូនក្នុងផ្ទៃហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីក្រាបផ្ទឹមធ្វើជាប្ដីប្រពន្ធនឹងគ្នាមក ស៊ន សៀវម៉ី តែងបង្ហាញសុភមង្គល សេចក្ដីសុខ និង ភាពកក់ក្ដៅយ៉ាងពេញបូរិបូរដែលស្វាមីបានផ្ដល់ឱ្យ ហើយរហូតមកដល់ពេលលោកជំទាវទម្ងន់កូនក្នុងផ្ទៃទៀតនោះ កាន់តែធ្វើឱ្យគ្រួសារតូចរបស់ពួកគេមានសេចក្ដីសុខ ក្លាយជាគ្រួសារមួយយ៉ាងពេញលេញពិតប្រាកដ តែខណៈដែលលោកជំទាវកំពុងពពោះនេះ ទំនងជាមានគេនិយាយថា កូនក្នុងផ្ទៃនេះគឺជាសម្ពាធទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស៊ន សៀវម៉ី បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីពេលកំពុងពពោះ ដោយភ្ជាប់ជាមួយសារហាក់ដូចជាចង់ឆ្លើយតបទៅអ្នកថាឱ្យគ្រួសារលោកជំទាវវិញថា ៖ «គេមិនមែនជាសម្ពាធ តែគេជាផលបុណ្យដែលយើងបានសាងវាមកជាមួយគ្នា 🥰 គេមកផ្ដល់ពាក្យថាគ្រួសារពេញលេញឱ្យយើង 🥰 អរគុណប្ដី ដែលបំពេញក្ដីសុខឱ្យគ្រួសារតូចយើង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបសារខាងលើមិនអស់ចិត្ត អ្នកម៉ាក់វ័យក្មេងរូបនេះ បានបង្ហាញបន្ទប់គេងយ៉ាងប្រណីត ទំនងជានៅក្នុងខុនដូរ ឬ ផ្ទះវីឡាណាមួយតាមរយៈ IG Story ហើយបញ្ជាក់បែបឌឺដងទៅវិញហើយ នោះទើបជាសម្ពាធ៕

ប្រភព Popular Magazine