ចាំគាត់ទេ! ប៉ូលិសគំរូនៅច្បារអំពៅ ពេលនេះបានជាសះស្បើយវិញហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់ លោកពូ រស់ ហ៊ន ហើយ ដែលលោកគឺជាប៉ូលិសចរាចរណ៍ នៅខណ្ឌច្បារអំពៅ តែងឈរធ្វើការបម្រើប្រជាជនហាលថ្ងៃ ហាលភ្លៀង ពុះពារចំពោះការងារ ដោយចេញពីបេះដូងពិតប្រាកដ រហូតត្រូវបានពលរដ្ឋគោរពស្រឡាញ់ និង ចាត់ទុកជាមន្ត្រីដ៏គំរូម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាអកុសល្យ កាលពីកំឡុងខែធ្នូ ចុងឆ្នាំ ២០២០ កន្លងទៅ មន្ត្រីគំរូរូបនេះ បានធ្លា.ក់ខ្លួនឈឺជាទម្ងន់ រហូតត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យឯប្រទេសថៃ ឯណោះ ខណៈមានមហាជនជាច្រើនបាននាំគ្នាឧបត្ថម្ភជាថវិការជូនលោកពូ ដើម្បីទទួលបានការព្យាបាល ដែលស្ថានភាពជំងឺរបស់លោកពូ គឺមានបញ្ហាដុះសាច់ក្រោមថ្លើម បណ្ដាលឱ្យខូចថ្លើមមួយចំហៀង នឹងបែកសសៃឈា.ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយស្ងាត់មួយរយៈ ស្រាប់តែនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ តាមរយៈគណនីមួយដែលមានឈ្មោះ Cheng Monyra បានបង្ហោះរូបភាព លោកពូ រស់ ហ៊ន ដែលមានសាច់ឈាមភ្លឺថ្លា ជាមួយរាងកាយដ៏មាំទាំ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ពេលនេះ មន្ត្រីគំរូរូបនេះ បានជាសះស្បើយជាស្ថាពរហើយ ដែលធ្វើឱ្យមហាជនមួយចំនួន ក៏ដូចជាអ្នកដែលបានស្គាល់លោកពូ បាននាំគ្នាត្រេកអរខ្លាំងណាស់ចំពោះដំណឹងមួយនេះ៕