ប្រជាជននៅខេត្តពោធិ៏សាត់ នាំគ្នា ស្រែកអង្វរ សូមអោយអភិបាលខេត្ត ម៉ៅធនិន វិលត្រឡប់មកវិញព្រោះថា…! (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ជាច្រើនរូបបាននាំគ្នាសម្ដែងការសោកស្ដាយ ក្រោយអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ត្រូវផ្ទេរតំណែងទៅកាន់តំណែងជាអភិបាលខេត្តកំពតវិញ តាមរយៈការត្រាស់បង្គាប់ របស់ព្រះមហាក្សត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងការចាកចេញរបស់លោកអភិបាលខេត្ត ផ្ទេរទៅកាន់កាប់ក្នុងខេត្តថ្មី តាមរយៈគណនីមួយដែលមានឈ្មោះ Ti Amo បានបង្ហាញពី វីដេអូសកម្មភាពប្រជាពលរដ្ឋជាច្រើនរូប បាននាំគ្នាសម្ដែងការសោកស្ដាយ ដោយលើកដៃសំពះ ជាមួយទឹកភ្នែករលីងរលោង គួរឱ្យស្រណោះ ក្នុងគោលបំណងចង់អង្វករឱ្យលោកអភិបាលខេត្តជាទីស្រឡាញ់បន្តតំណែងក្នុងទឹកដីដ៏ពិសិដ្ឋរបស់ខ្លួនបន្តទៀត ជាម្លប់ដ៏ត្រជាក់ត្រជុំ និង កក់ក្ដៅបំផុត សម្រាប់ប្រជារាស្ត្រទូទាំងខេត្តពោធិ៍សាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូដ៏រំជួលចិត្តនេះ បានធ្វើឱ្យមហាជន ស្រណោះអាល័យ មិនចាញ់ពលរដ្ឋអ្នកខេត្តពោធិ៍សាត់ប៉ុន្មានឡើយ ដោយហេតុថា កន្លងមក ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន បានបន្សល់ទុកនូវស្នាដៃអភិវឌ្ឍន៍ជាច្រើនក្នុងខេត្តមួយនេះ ថែមទាំងមាននូវអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅ ជាមួយប្រជាពលរដ្ឋក្នុងភូមិសាស្ត្រដ៏ពិសិដ្ឋមួយនេះ ដែលធ្វើឱ្យពលរដ្ឋពិបាកក្នុងការកាត់ចេញ ក្រោយឃើញអភិបាលខេត្តជាទីស្រឡាញ់របស់ខ្លួន ត្រូវផ្ទេរទៅកាន់កាប់នៅភូមិសាស្ត្រថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ អ្នកខេត្តពោធិ៍សាត់ គឺបានត្រឹមសោកស្ដាយ ស្រណោះអាល័យ និង លើកដៃសំពះជូនពរ ឱ្យព្រះតាមថែរក្សាលោកអភិបាលខេត្ត ឱ្យជួបតែសេចក្ដីសុខ និង ជោគជ័យក្នុងភារកិច្ចការងារ នាទឹកដីខេត្តកំពត៕