ចូលរួមសោកស្ដាយ! តារាសម្តែង និងជាតារាបង្ហាញម៉ូដ ហង្ស អច្ឆរិយា ទទួលមរណភាពហើយ

បើនិយាយដល់ឈ្មោះតារាសម្ដែង លោក ហង្ស អច្ឆរិយា ប្រហែលជាមានមហាជនភាគតិច ដែលបានស្គាល់រូបលោក ប៉ុន្ដែសម្រាប់អ្នកគាំទ្រវិស័យសិល្បៈវិញ ប្រាដកជាស្គាល់ច្បាស់ ព្រោះលោក គឺជាតារាប្រុសមួយរូប ដែលមានទេពកោសល្យផ្នែកសម្ដែង បង្ហាញម៉ូដ និង ជាអ្នកនិពន្ធផងដែរ។ កន្លងមក លោក ហង្ស អច្ឆរិយា ត្រូវបានគេដាក់រហស្សនាមថាជា តារាសិចស៊ីមួយរូប ខណៈដែលោកនិយមថតរូបបែបសិល្បៈ មានលក្ខណៈសិចស៊ី ស្ទើរបញ្ចេញអស់រាងកាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលគួរឱ្យរន្ធត់ និង តក់ស្លុតនោះ នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១ នេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pu Smey បានទម្លាយសារដ៏សោកសៅមួយបញ្ជាក់ថា តារាសម្ដែង និង ជាអ្នកនិពន្ធ ហង្ស អច្ឆរិយា បានទទួលមរណភាពហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pu Smey បានសរសេររៀបរាប់ថា៖ «សឹងមិនជឿទេបងអើយថាលឿនយ៉ាងនេះ ណាត់គ្នាថតរូបម្តងទៀត មិនទាន់បានថតផង បងថាមិនហ៊ានចេញខ្លាចកូវីដ មើលទៅបងប្រយ័ត្នខ្លាំង តែក៏មកជួបវាទៀត។ នេះជាការបាត់បង់ តារាសម្តែងប្រុសពោរពេញដោយទេពកោសល្យ អ្នកនិពន្ធ តារាម៉ូដែលប្រុសស៊ិចស៊ី បងមានក្តីប្រាថ្នាច្រើន មិនគួរណាបងទៅលឿនយ៉ាងនេះ។ សូមបួងសួងឱ្យជាតិណាៗបងជួបតែរឿងល្អៗ Hang Achariya ពីប្អូនប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនមិត្តភក្តិដែលធ្លាប់ស្គាល់បងប្រុស ហង្ស អច្ឆរិយា បើមានបំណងចូលបុណ្យអាចធ្វើការផ្ញើទៅកាន់ប្អូនប្រុសបង្កើតរបស់គាត់តាម គណនី ABA: 000367558 Hang Saruon Tel: 085 910 002»។ក្នុងខ្លឹមសារខាងលើ ហាក់មិនបានបញ្ជាក់ច្បាស់ថា តារាប្រុសរូបនេះ បាត់បង់ជីវិតដោយសារបញ្ហាអ្វីឡើយ ប៉ុន្ដែបើយើងក្រឡេកទៅមើលគណនីតារាប្រុស ហង្ស អច្ឆរិយា វិញ ឃើញថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លោកបានបង្ហោះសារថា លោកមានអាការក្ដៅក្បាលខ្លាំង រហូតអ្នកម្ដាយរបស់លោកបាន ជ្រលក់ក្រមាពោះគោនឹងទឹក យកមកចងក្បាលឲ្យត្រជាក់។ លោកក៏បានបន្ថែមទៀតថា លោកទើបតែចេញពីពេទ្យ ហើយត្រូវមកដេកលេបថ្នាំនៅផ្ទះ ហើយត្រូវបន្ដលេបថ្នាំរាប់ខែទៀតទើបជា។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ច្បាស់ៗថា លោកមានជំងឺរលាកក្រពះ និង រលាកពោះវៀនធ្ងន់ធ្ងរ រហូតមិនអាចដកដង្ហើមបាន និង ត្រូវដាក់អុកស៊ីហ្សែនទៀតផង៕