ក្រោយឯកឧត្តម ម៉ៅ ធនិន ត្រូវផ្លាស់ទៅខេត្តកំពត អ្នកខេត្តពោធិ៍សាត់ ទឹកភ្នែកលាទាំងអាល័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋជាច្រើនរូប ដែលរស់នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ បាននាំគ្នាសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យជាពន់ពេក ក្រោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ត្រូវផ្ទេរទៅកាន់តំណែងថ្មី ជាអភិបាលនៃគណៈភិបាល ខេត្តកំពត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្តែងការសោកស្តាយនេះ បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាលើកចុងក្រោយ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅរបស់អតីតយុទ្ធជនក្រីក្រ និង ពិការភាព ជាង ៤០០ គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មានអតីតយុទ្ធជនម្នាក់ ក្នុងចំណោមអតីតយុទ្ធជនជាច្រើននាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិតជាមានអារម្មណ៍ក្តុកក្តួល និង រន្ធត់ចិត្តយ៉ាងខ្លាំង នូវការចាកចេញរបស់ឯកឧត្តម ពីទឹកដីនៃខេត្តពោធិ៍សាត់។ សមិទ្ធផល និង អ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និង កេរដំណែល ជាពិសេសចរិតដឹកនាំដ៏ល្អប្រពៃ របស់ឯកឧត្តម បានធ្វើឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មានការចងចាំមិនអាចបំភ្លេចបានឡើយ និង កត់ត្រាទុក ក្នុងបេះដូងជារៀងរហូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ទាំងអស់ បាននាំគ្នាបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបារមីលោកឧកញ៉ា ឃ្លាំង មឿង និង ជំទាវ ខាន់ ខៀវ ឱ្យមេត្តាតាមជួយបីបាច់ គ្រប់គ្រង ថែរក្សា ការពារ ឯកឧត្តមជាទីគោរពស្រឡាញ់ពេញបេះដូង សូមឱ្យបានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និង ជោគជ័យលើការដឹកនាំបន្ត នៅឯខេត្តកំពត៕

ប្រភព Popular Magazine