ក្តុកក្តួលណាស់! នេះជាបណ្តាំចុងក្រោយមុនស្លា-ប់ លោក សែម សង្វា ទាំងសំឡេងខ្សាវៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនលើបណ្ដាញសង្គម ក៏ដូចសិល្បករ-ការិនីខ្មែរជាច្រើន ពិតជាមានការរន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ក្រោយទទួលដំណឹងថា អតីតតារាចម្រៀងជើងចាស់ លោក សែម សង្វាត បានទទួលមរណភាព ដោយសារតែជំ.ងឺប្រចាំកាយ នៅយប់រំលងអាធ្រាត្រថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញកាន់តែមានការខ្លោចចិត្តអាណិតដល់រូបលោកយ៉ាងខ្លាំងថែមទៀតនោះ បន្ទាប់ពីបានស្ដាប់កូនប្រុស និង បងស្រីរបស់អតីតតារាចម្រៀងរូបនេះ ធ្វើកិច្ចសម្ភាសជាមួយនឹងផេកផ្លូវការ សិល្បករកម្ពុជា ដែលបានឱ្យដឹងថា ពាក្យចុងក្រោយដែលលោក សែម សង្វាត តែងនិយាយផ្ដាំទៅកូនប្រុសទាំងសំឡេងខ្សាវៗ គឺនៅពេលដែលលោកឈឺ មិនបាច់យកលោកទៅមន្ទីរពេទ្យនោះទេ ពីព្រោះតែមិនមានលុយ ហើយលោកក៏បានដឹងខ្លួនឯងថា លោកមិនអាចប្រសើរឡើងវិញបាននោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសម្ភាសនេះ បានឱ្យដឹងទៀតថា បើទោះជាអត់លុយ កូនប្រុស និង បងស្រីរបស់តារាចម្រៀងរូបនេះ នៅតែចចេសធ្វើការអង្វរលោកខ្លាំង ទម្រាំតែលោកព្រមទៅមន្ទីរពេទ្យ ដោយមានលុយត្រឹមតែ ៣០ ម៉ឺនរៀលតែប៉ុណ្ណោះ បានមកពីការលក់ផ្លែឈឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ក្រោយពីបានស្ដាប់នូវកិច្ចសម្ភាសនេះហើយ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម បានបង្ហាញពីភាពរំជួលចិត្តអាណិតដល់រូបលោកជាខ្លាំង និង បានធ្វើការចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ អតីតតារាចម្រៀងប្រុសរូបនេះគ្រប់គ្នាផងដែរ៕