វេលាចុងក្រោយនៃជីវិត សែម សង្វាត នៅតែធ្វើឱ្យមហាជនស្ញប់ស្ញែងត្រង់ចំណុចនេះ…

នៅព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនមានការសោកស្តាយយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងមរណភាពរបស់អតីតតារាចម្រៀង លោក សែម សង្វាត ដែលបានបា-ត់បង់ជីវិតកាលពីរំលងអធ្រាត្រថ្ងៃទី ៣០ ខែកញ្ញា ឈានចូលថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងមរណភាពរបស់អតីតតារាចម្រៀង សែម សង្វាត បានធ្វើឱ្យមហាជនមានការតក់ស្លុតយ៉ាងខ្លាំង ព្រោះទើបតែមួយថ្ងៃមុន ពោលគឺថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ លោក សែម សង្វាត បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោកកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យលោកសង្ឃ ដោយអាការជំ.ងឺប្រចាំកាយរបស់លោកបានវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានឹងមរណភាពរបស់តារាចម្រៀងសំឡេងស្រទន់ សែម សង្វាត នេះដែរ បានធ្វើឱ្យមហាជនចាប់អារម្មណ៍នឹកដល់រឿងមួយ កាលពីតារាចម្រៀងរូបនេះនៅមានជីវិត ដោយលោក សែម សង្វាត ទោះបីថាខ្លួនមានជំងឺប្រចាំកាយជាយូរឆ្នាំយ៉ាងណាក្តី ប៉ុន្តែកន្លងមកលោកសុខចិត្តប្រវេប្រវារកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯង គឺការលក់ផ្លែឈើស្ទើរគ្រប់មុខ មិនសូវរំពឹងលើជំនួយឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ ស្របពេលខ្លួនកំពុងមានជំ.ងឺប្រចាំកាយផង និង ប្រឹងប្រែងលក់ដូរផ្លែឈើផងនោះ លោក សែម សង្វាត ក៏បានបំពេញតួនាទីជាកូនមើលថែអ្នកម្តាយចាស់ ព្រមទាំងធ្វើជាឪពុកដែលផ្តល់ទាំងក្តីស្រឡាញ់ ចំណេះដឹង ក៏ដូចជាបង្រៀនកូនៗឱ្យចេះពីការតស៊ូក្នុងជីវិតពីការរកស៊ីទៀតផង ក្រោយពីលែងលះជាមួយភរិយាតាំងពីឆ្នាំ ២០១៥ មកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីតារាចម្រៀង សែម សង្វាត ទទួលមរណភាព បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាសិល្បករ-ការិនីជាច្រើន បានសម្ដែងនូវការចូលរួមសោកស្ដាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ដល់ក្រុមគ្រួសាររបស់តារាចម្រៀងប្រុសរូបនេះផងដែរ៕

ប្រភព Popular Magazine