ពិតទេ? អាជី ប្រកាសដូរមុខរបរពីអ្នកលក់ឡេ មករើសអេតចាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកណាៗក៏ស្គាល់ដែរ អាជី ដែលជាថៅកែលក់ឡេអនឡាញដ៏ល្បី ដែលពេលកន្លងមកត្រូវមហាជនជាច្រើន នាំគ្នាព្រោងព្រាត ហួសចិត្ត និងចំអកឡកឡើយដាក់រូបនាង ចាប់តាំងពីនាង បានពោលថា ទោះបីខ្លួនមិនងូតទឹក ក៏នៅតែស្អាតដែរ ក្នុងចំណោម ១០ នាក់ នាងស្អាតលើសគេ ៩ នាក់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹក ក្រោយពីមានការលើកឡើងបែបនេះរបស់អាជី អ្នកប្រើប្រាស់បណ្តាញសង្គម បានយកពាក្យសម្តីរបស់នាង ទៅត្រូល (Troll) លេងសើចពេញបណ្តាញសង្គម។ តែយ៉ាងណា ថៅកែឡេសាច់សខ្ចីរាងស្រឡូនរូបនេះ ធ្លាប់បានអះអាងថា វាគ្រាន់តែម៉ាឃិតធិង (Marketing) របស់នាងតែប៉ុណ្ណោះ គឺក្នុងគោលទាមទារចំណាប់អារម្មណ៍ឱ្យបានច្រើនពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅប៉ុន្មានម៉ោងមុននេះ អាជី ថៅកែលក់ឡេរូបនេះ បានប្រាប់ឱ្យដឹងថា រូបនាងហត់នឿយនឹងជីវិតចង់សម្រាកពីការមើលងាយ ហើយឈប់លក់ឡេទៀតហើយ នាងនឹងមកប្តូររបរមករើស និងទិញអេតចាយវិញម្តង។ បើតាមសំណេររបស់អាជី បានសរសេររៀបរាប់ដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<< ហត់នឿយនឹងជីវិតសុំសំរាកពីកាគេមេីលងាយមករេីសអេតចាយសិនហេីយ មុខរបរថ្មីរបស់ចែជី ល្អអត់ all fan។ >> តែតាមមើលទៅ មហាជនហាក់បីដូចជាមិនជឿទេថា អាជី នឹងបោះបង់អាជីពលក់ឡេ ក្នុងម្លប់ ដែលរកចំណូលបានរាប់ម៉ឺនដុល្លារ ទៅរើសអេតចាយនោះឡើយ៕

ប្រភព Khmerload