ក្រោយល្បីរឿងហូប ដំបងយក្ស ! សុន ស្រីពេជ្រ ផ្តាំ​ទៅ​អ្នកញ៉ាំថា ប្រយ័ត្ន​ជួប​រឿង​ស៊យ​នេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈពេលថ្មីៗនេះ ជាញឹកញយគេឃើញថានៅលើបណ្តាញសង្គម ពិតជាផ្ទុះកក្រើកខ្លាំងតែម្តង ខណៈដែលមានអ្នកលេងហ្វេសប៊ុក ក៏ដូចជា Tiktok ជាច្រើនអ្នក បានផុសរូបភាព និងវីដេអូ ផ្អើលទិញ «ដំបងយក្ស» ហៅថា «ប្រទាលបាតដៃ» យកមកញ៉ាំជាមួយអំបិលម្ទេស ព្រោងព្រាត ខណៈអ្នកធ្លាប់ស្គាល់ច្បាស់ពីប្រភេទរុក្ខជាតិបន្លានេះ បានសម្តែងការហួសចិត្តជាខ្លាំង ព្រោះថា «ដំបងយក្ស» គឺអាចហូបបានសម្រាប់តែផ្លែរបស់វាពេលទំប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនិងនេះផងដែរ ក្រោយឃើញម្នាក់ៗនាំគ្នាផ្អើលជោរតាមៗគ្នាទិញ បាតដៃដំបងយក្ស មកញ៉ាំបែបនេះ មហាជនជាច្រើនបានបញ្ចេញមតិមិនពេញចិត្ត ចំពោះរឿងនេះនោះឡើយ ខណៈអ្នករកស៊ីលក់តាមអនឡាញមួយចំនួន ព្រោះតែចង់បាន View ខ្លាំងពេក បានបង្ខំចិត្តញ៉ាំ គឺគ្រាន់តែដាក់ចូលមាត់ ចង់ក្អែរមកវិញតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ឯណេះវិញ ព្រោះតែហួសចិត្តខ្លាំងពេក ក៏បានចេញមកនិយាយដាក់ចំៗ ទៅកាន់អ្នកស៊ីជោរតាមៗគ្នាថា៖ «ឃើញតែគេផុសរាល់ថ្ងៃ អារឿងញ៉ាំដំបងយក្ស ឬ ប្រទាលបាតដៃហ្នឹង ប្រយ័ត្នប៉ះចំមិនស្គាល់ច្បាស់ ឬ សត្វនោមដាក់ពុលងា ប់វើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញ សុន ស្រីពេជ្រ ដាក់ឡើងបែបនេះ មហាជនបានបង្ហាញការគាំទ្រ ចំពោះមតិរបស់តារាស្រីរូបនេះគ្រប់ៗគ្នា៕