មិនគួរសោះ! ព្រោះសម្ពាធផ្លូវចិត្ត ស្រ្តីម្នាក់គិតខ្លីបញ្ច-ប់ជីវិតខ្លួន ចោលកូនទើបកើតបាន ១៨ ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏រំជួលចិត្ត ស្ត្រីមួយរូបដែលទើបតែសម្រាលកូនថ្មីថ្មោង បានសម្រេចចិត្តគិតខ្លី ចាកចោលក្រុមគ្រួសារជាទីស្រឡាញ់ ជាពិសេសគឺកូនតូចរបស់ខ្លួន ដែលមានអាយុទើបតែ ១៨ ថ្ងៃគត់ ឱ្យរស់នៅកំព្រាម្ដាយទាំងវ័យក្មេង គួរឱ្យសោកសង្រេងបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងរឿងរ៉ាវនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Menghourng Ngo ត្រូវជាបងប្រុសជីដូនមួយរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់នៅលើគណនីរបស់ខ្លួនឱ្យបានដឹងថា ៖ «ដោយសារតែសម្ពាធផ្លូវចិត្ត ជំ ងឺបាក់ទឹកចិត្ត និង ការបារម្ភរឿងមុខរបួសក្រោយសម្រាលក្រជា បានបណ្តាលឱ្យប្អូនស្រីជីដូនមួយរបស់ខ្លួនបានគិតខ្លី បណ្ដាលឱ្យលាចាកលោក ខណៈកូនរបស់នាង ទើបតែកើតបាន ១៨ ថ្ងៃប៉ុណ្ណោះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជ្រាបរឿងនេះ មហាជនបាននាំគ្នាផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់គ្រួសារសពនារីខាងលើ ថែមទាំងបានអាណិតសូរទៅលើក្មេងដែលពុំដឹងអី ដែលកើតមកបានត្រឹម ១៨ ថ្ងៃ ត្រូវម្ដាយលាចាកលោកទៅចោលបាត់ ដោយសារតែបញ្ហាសម្ពាធផ្លូវចិត្តដ៏គួរឱ្យខ្លាច ដែលឆាប់ឆ ក់យកជីវិតម្ដាយរបស់ទារកទៅ យ៉ាងសោកសង្រេងជាទីបំផុត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព Popular Magazine