ចូលរួមសោកស្តាយ! តារាចម្រៀង សែម សង្វាត បានទទួលមរណភាព ក្នុងវ័យ៤៨ឆ្នាំ ដោយសារ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង សែម សង្វាត ដែលទស្សនិកជនខ្មែរស្គាល់ថា ជាម្ចាស់បទ «ជីវិតកម្មករឆ្លងដែន» បានទទួលមរណភាពហើយ នៅវេលាយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែតុលានេះ ដោយសារតែជំ.ងឺប្រចាំកាយជាច្រើនមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមកូនប្រុសច្បងរបស់តារាចម្រៀង សែម សង្វាត គឺលោក សង្វាត រតនៈ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះថា ឪពុករបស់លោកគឺតារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពនៅយប់ ថ្ងៃទី៣០ឈានចូលថ្ងៃទី០១ ខែតុលា នៅវេលាយប់ម៉ោង១២៖១០នាទី ដោយសារជំ.ងឺប្រចាំកាយ ក្នុងវ័យ៤៨ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សង្វាត់ រតនៈ បានបន្ថែមថា បច្ចុប្បន្នសពរបស់ឪពុកលោក កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅវត្តទឹកថ្លារ ក្នុងរាជធានីភ្នំពេញ។ តែយ៉ាងណា លោកនៅមិនទាន់ច្បាស់នោះទេ ថានឹងបូ.ជា.នៅថ្ងៃនេះឬយ៉ាងណា ព្រោះកំពុងតែសុំច្បាប់ពីការអាជ្ញាធរ ដើម្បីប្រារព្ធពិធីបុណ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា តារាចម្រៀង សែម សង្វាត បានធ្លាក់ខ្លួនឈឺធ្ង.ន់ ដោយសារជំ.ងឺប្រចាំកាយជាច្រើនមុខ ដូចជា ជំ.ងឺថ្លើម (ទាចទឹក), ជំ.ងឺដំបៅក្រពះ និងរលាកពោះវៀន ជាពិសេសជំ.ងឺថ្លើម គឺបានឈឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការទទួលមរណភាពរបស់តារាចម្រៀង សែម សង្វាត គឺបានធ្វើឲ្យមហាជនមានការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ពជាបន្តបន្ទាប់ផងដែរ៕