សំណាងណាស់! បុរសនេសាទថ្ងៃម្នាក់ ប្រទះឃើញកម្អួតត្រីបាឡែន ដែលមានតម្លៃរហូល…ច្រើនណាស់ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកសាទថៃម្នាក់ឈ្មោះថា Narong Phetcharaj បានប្រទះឃើញកម្អួតត្រីបាឡែនយ៉ាងធំទម្ងន់សរុបប្រមាណ៣០គីឡូក្រាម នៅឯឆ្នេរសមុទ្រ ក្នុងខេត្តស៊ូរ៉ាតថានី ប្រទេសថៃកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដែលគេជឿជាក់ថា វានឹងអាចលក់បានតម្លៃជាង១លានដុល្លារអាមេរិកឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅពេលដែលគេយកភ្លើងដុតវា ក៏ស្រាប់តែវាបញ្ចេញនូវក្លិន និងរលាយ ហើយនេះបញ្ជាក់ឲ្យឃើញថា វាពិតជាកម្អួតត្រីបាឡែន ដែលមានតម្លៃថ្លៃ និងត្រូវបានគេយកវាទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប និងគ្រឿងសម្អាងជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកជំនាញបានចេញនូវលិខិតបញ្ជាក់យ៉ាងត្រឹមត្រូវជូនទៅដល់អ្នកនេសាទខាងលើនេះដែរ ដែលគាត់មានគម្រោងនឹងលក់វាឆាប់ៗ និងចូលនិវត្តន៍ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយទេនៅក្នុងប្រទេសថៃដែលមានអ្នកនេសាទប្រទះឃើញកម្អួតត្រីបាឡែនបែបនេះ ដោយករណីលើកមុន គេលក់វាបានប្រាក់ចំនួនពី៧៧,៥០០ដុល្លារអាមេរិក ទៅ៤២,៧៩១ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម៕