ស្ត្រីម្នាក់ទេីបតែសម្រាលកូនបានជាង ១០ថ្ងៃ ក៏ត្រូវទទួលមរណភាពទាំងវ័យក្មេងចាកចោលក្រុមគ្រួសារ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ដោយស្រ្តីម្នាក់កំពុងពពោះកូននៅក្នុងផ្ទៃជិតដល់ថ្ងៃសម្រាលហេីយនោះ បែរជាជួបនូវឧបទ្ទវហេតុដួលនៅក្នុងបន្ទប់ទឹក បង្កឲ្យរងរបួសធ្ងន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ក៏បានទទួលមរណភាព ចំណែកឯកូននៅក្នុងផ្ទៃត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះបានទាន់ពេលវេលា ដែលគិតមកទល់ពេលនេះ មានអាយុជាង ១០ថ្ងៃហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ បងស្រីនារីរងគ្រោះ ខាងលេី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bunnat Svay Rieng បានសរសេររៀបរាប់ទាំងក្តីក្រៀមក្រំថា៖ «ប្អូនស្រីជាទីស្រលាញ់ មិនគួរចាកឆ្ងាយពីកូនៗនៅតូចៗនិងលោកពុកអ្នកម្តាយ ព្រមទាំងគ្រួសារជាទីស្រលាញ់ទាំងនៅវ័យក្មេងសោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអោយវិញ្ញាណក្ខន្ធប្អូនទៅនៅសុគតិភពផងចុះ បងពិតជាទទួលយកមិនបានទេ ហេតុអី្វបានមិនទុកជីវិតអោយប្អូនស្រីខ្ញុំផង ប្អូនស្រីល្អ ហេតុអី សូមជាតិក្រោយអោយប្អូនស្រីមានអាយុវែង»។ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ Śä Fëë Ÿá បានសរសេររៀបរាប់ថា៖ «សូមអោយសម្លាញ់ ទៅកាន់ទីបរមសុខ សុគតិភពជាតិក្រោយកុំឲ្យអាយុ ខ្លី បែបនេះ លឿនពេកហើយ ភាអើយភា»៕