២ ថ្ងៃនេះ គ្រូពេទ្យនិយាយថា អ្នកម្ដុំផ្សារសំណង់ ១២ ជិត ១០ នាក់ ពុលក្រសាំង រហូតមានអ្នកស-ន្លប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ ការជ្រើសរើសយកចំណីអាហារ មកបរិភោគគឺជារឿងចាំបាច់ សម្រាប់សុខភាពខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារទាំងមូល ពោលគឺប្រសិនបើយើងពុំបានដឹងពីប្រភពរបស់វាច្បាស់លាស់ និង ពុំបានសម្អាតឱ្យបានស្អាតល្អនោះទេ វាអាចបណ្ដាលឱ្យអ្នកទទួលទាន ប្រឈមនឹងជំ.ងឺផ្សេងៗ ក៏ដូចជាបង្ករឱ្យមានអាការពុលភ្លាមៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ តាមរយៈការបញ្ជាក់ពីគ្រូពេទ្យមួយរូប ឈ្មោះ វេជ្ជ ហ៊ាង រតនា បានឱ្យបានដឹងថា ក្នុងរយៈពេល ២ ថ្ងៃនេះ នៅម្តុំផ្សារសំណង់ ១២ មានអ្នកពុលក្រសាំង ចំនួន ៣ គ្រួសារ ដែលសរុបជិត ១០ នាក់ បានមកទទួលការសម្រាកព្យាបាលនៅកន្លែងរបស់លោក ដែលមានទីតាំងនៅក្នុងតំបន់ផ្សារសំណង់១២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វេជ្ជបណ្ឌិតខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះអាការរបស់អ្នកពុលទាំងនោះ គឺបានធ្វើទុក្ខជាខ្លាំង ដែលបណ្ដាលឱ្យចុកពោះខ្លាំង រមួលប្រកាច់ប្រកិន និង មានអ្នកស-ន្លប់ផងដែរ។ ដូច្នេះហើយ ទើបវេជ្ជបណ្ឌិតរូបនេះ ចែករំលែកឱ្យអ្នកទិញម្ហូប នៅផ្សារសំណង់ ១២ មានការប្រុងប្រយ័ត្នចំពោះផ្លែក្រសាំងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ លោកក៏បានសង្កេតឃើញថា អាហារដែលពុ.លញឹកញាប់ជាងគេ គឺមានដូចជា ក្រសាំង នំបញ្ចុក ក្តាម អាហារផ្អាប់ និង សុរា ជាដើម៕ ប្រភព Popular Magazine