ដំបងយក្យល្បីថាឆ្ងាញ់! ស្រាប់តែ ខ្ញុង និយាយផាំងៗបែបនេះ ក្រោយបានសាកញ៉ាំរួច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ មហាជនអ្នកលេងបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីដើមដំបងយក្ស ឬហៅថា ប្រទាលបាត់ដៃ ដែលបានឃើញគេទិញញ៉ាំតាមគ្នាកក្រើកពាសពេញបណ្ដាញសង្គម និង កំពុងតែមានទីផ្សារយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់ពីបានឃើញគេទិញញ៉ាំភ្លូកទឹកភ្លូកដីល្បីថាដំបងយក្សនេះឆ្ងាញ់ ស្រាប់តែតារាកំប្លែងស្រី អ្នកនាង ខ្ញុង បានសាកទិញញ៉ាំដែរ តែក្រោយសាកញ៉ាំរួច អ្នកនាងក៏បានបង្ហោះសារបង្ហាញពីអារម្មណ៍ហាក់ខឹងខ្លាំង ដែលនិយាយផាំងៗទៅកាន់អ្នកដែលនិយាយថាដំបងយក្សនេះឆ្ងាញ់ ដោយអ្នកនាងញ៉ាំហើយ ក្អួតសឹងតែស្លាប់ ថែមទាំងពេលនេះ កំពុងតែឈឺដោយសារតែញ៉ាំដំបងយក្សនេះទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គមដែលតារាកំប្លែងស្រីរូបនេះ បាននិយាយថា ៖ «ជោរតាមគ្នា ដំបងយក្សឆ្ងាញ់ណាស់ ឆ្ងាញ់ណាស់ ឯងក្អួតចង់ស្លាប់ ធ្វើការហត់មិនឈឺ មកឈឺដោយសារស៊ីដំបងយក្ស គួរឱ្យខឹងណាស់អ្នកណាថាឆ្ងាញ់ចេញមុខមក»។ បន្ទាប់ពីបានឃើញ តារាស្រីរូបនេះបង្ហោះសារលើបណ្ដាញសង្គមបែបនេះ មហាជនអ្នកគាំទ្រនាំគ្នាធ្វើការចែករំលែកបន្តគ្នា និង បានចូលទៅបញ្ចេញមតិរៀងៗខ្លួនផងដែរ៕