មានក្រមិនសំខាន់! ព្រះនាងជប៉ុន បដិសេធប្រាក់១.៣លានដុល្លារពីវាំង ដើម្បីរៀបអភិសេកជាមួយបុរសសាមញ្ញឆាប់ៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះនាង Mako ព្រះជន្ម២៩វស្សារបស់ប្រទេសជប៉ុន និងជាភាតុបុត្រី (ក្មួយស្រី) របស់អធិរាជ Naruhito គ្រោងរៀបអភិសេកជាមួយនឹងគូដណ្ដឹង ដែលជាបុរសសាមញ្ញ។ តួយ៉ាង ព្រះនាង និងគូដណ្ដឹងធ្លាប់ជាមិត្តរួមថ្នាក់ជានិស្សិតច្បាប់នៃសាកលវិទ្យាល័យរួមគ្នា និងបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីឆ្នាំ២០១៧មកម៉្លេះ ហើយការរៀបអភិសេកក៏ចេះតែពន្យារពេលរហូតមកទល់សព្វថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមច្បាប់របស់ប្រទេសជប៉ុនបានឲ្យដឹងថា ព្រះនាងអង្គនេះ នឹងត្រូវចាកចេញពីគ្រួសាររាជវង្សរបស់ទ្រង់ ដោយបាត់បង់ទាំងឋានៈជាព្រះនាង បន្ទាប់ពីរៀបអភិសេកជាមួយបុរសសាមញ្ញ ប៉ុន្ដែនឹងត្រូវបានផ្ដល់ប្រាក់ចំនួន១៥០លានយេន (ប្រមាណ១.៣លានដុល្លារអាមេរិក) ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់ព្រះនាង ដែលធ្លាប់ជាសមាជិកនៃគ្រួសាររាជវង្ស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ ដោយសារតែភាពស្មុគស្មាញនៃការចម្រូងចម្រាសផ្នែកហិរញ្ញវត្ថុ ព្រះនាងបានបដិសេធមិនព្រមទទួលយកប្រាក់ដ៏ច្រើនទាំងនេះឡើយ ព្រោះតែព្រះនាងមិនចង់រង់ចាំ និងពន្យារពេលរៀបអភិសេកតទៅទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកទៅកាន់សេចក្ដីថ្លែងការណ៍មួយដែលចេញដោយទីភ្នាក់ងារគ្រួសាររាជវង្សកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ព្រះនាងផ្ទាល់មានព្រះបន្ទូលថា សម្រាប់ទ្រង់និងគូដណ្ដឹង ការរៀបអភិសេកគឺជាជម្រើសចាំបាច់ដើម្បីរស់នៅជាមួយគ្នា។ ហើយទ្រង់នឹងពឹងគ្នាទៅវិញទៅមកបាន ទាំងក្នុងគ្រារីករាយ និងពេលមានទុក្ខផងដែរ។

យ៉ាងណាមិញ សេចក្ដីប្រកាសនៃការរៀបអភិសេករបស់ព្រះនាង ជាមួយបុរសសាមញ្ញ នឹងត្រូវធ្វើឡើងនៅខែតុលា ឆ្នាំ២០២១ខាងមុននេះ ហើយព្រះនាង គ្រោងនឹងផ្លាស់ទៅរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ៕ ប្រភព Khmerload