ស្លុតចិត្ត! អតីតតារាម៉ូដែលដ៏ល្បីឈ្មោះនៅក្នុងប្រទេសថៃ បានបញ្ច-ប់ជីវិតត្រឹមអាយុ ៣០ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនពិតជាមានការស្លុតចិត្តជាខ្លាំង នៅពេលដែលបានដឹងថា នាង Kae Leadera ឬហៅថា Kae Kanyakorn អតីតតារាម៉ូដែលដ៏ល្បីឈ្មោះនៅក្នុងប្រទេសថៃ បានបញ្ចប់ជីវិតត្រឹមអាយុ ៣០ ឆ្នាំ។ ជាការពិតណាស់ នាងបានលេចមុខនៅលើគ្របមុខទស្សនាវដ្តីក្នុងស្រុកជាច្រើន ដែលបានចុះផ្សាយពីសមត្ថភាពសម្រស់ដ៏មិនធម្មតារបស់នាង ដែលក្នុងនោះដូចជា នាងទទួលបានចំណាត់លេខ២នៃការប្រកួត Miss World Next Top Model 2012, រាជនីសម្រស់ Miss Thailand World 2012 និងឈ្នះការប្រកួត Miss Super Car 2013 ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Kanyakorn ក៏ត្រូវបានគេចាត់ទុកថាជាសេដ្ឋីនៅថៃ ដោយបានរៀនចប់ Doctor ផ្នែកកែសម្ភស្ស និងក្លាយជាម្ចាស់ clinic វះ.កា.ត់កែសម្ផស្សដ៏ធំមួយជាប់រង្វាន់​ CEO Leader Award 2018។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ ស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានសម្រេចបញ្ចប់ជីវិត ដោយលោតធ្វើអ.ត្ត.ឃា.តពីអគារគ្លីនិករបស់នាង នៅវេលាម៉ោង ២ យប់ ស្ថិតនៅតំបន់ Wang Thonglang។ តែទោះយ៉ាងណា ចំពោះមូលហេតុដែលនាំឲ្យបញ្ចប់ជីវិតទាំងនៅវ័យក្មេង មិនស្តាយទ្រព្យធនបែបនេះ គេក៏មិនបានដឹងនៅឡើយទេ ខណៈមហាជនបានសន្និដ្ឋានថា នាងអាចមានបញ្ហាវិបត្តិស្នេហាភាគច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានិងការស្លាប់របស់កំពូលតារាម៉ូស្រីថៃខាងលើនេះផងដែរ ក៏បានធ្វើឲ្យគណនីហ្វេសប៊ុកឈ្មោះ Pich Chandrara Yuth បានលើកឡើងយ៉ាងដូច្នេះថា៖ រូបស្អាត ទ្រព្យសម្បត្តិ ឋានៈមុខមាត់ របស់ក្រៅខ្លួនអស់នេះមិនប្រាកដថាអាចទិញសុភមង្គលផ្លូវចិត្តអោយមនុស្សបានទាំងអស់នោះឡើយ អ្នកក្រចង់មានលុយព្រោះគិតថាមានលុយគឺមានសុភមង្គល អ្នកមានមានលុយមានគ្រប់យ៉ាងពេលខ្លះគ្មានពេលអោយគ្រួសារបែរជាគិតថាបើកុំមានពេកប្រហែលជាល្អព្រោះមិនសូវរវល់ រហូតពេលខ្លះគ្មានពេលសោយសុខទ្រព្យដែលមានផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូរពេញចិត្តអ្វីដែលយើងកំពុងតែមានកុំយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងជីវិតរបស់អ្នកដទៃ ព្រោះយើងអាចត្រឹមសំលឹងមើលតែរូបភាពដែលឃើញពីខាងក្រៅមិនអាចចូលទៅដល់ធាតុពិតនៃជីវិតរបស់គេបានឡើយ នរណាក៏ចេះពិបាក អ្នកក្រក៏មានទុក្ខលំបាកហើយអ្នកមានមិនប្រាកដថាគ្មានវិបិត្តនោះដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំប្រៀបធៀបនាំតែកើតទុក្ខត្រូវចាំថាគ្រប់ជីវិតទាំងអស់មិនមានទេពាក្យថាឥតខ្ចោះ RIP… Kae Leaderae បវរកញ្ញាសិចសុីមានអាចចាត់ទុកថាជាសេដ្ឋីនៅថៃរៀនចប់Doctorផ្នែកកែសម្ភស្សនឹងជាម្ចាស់clinic ដ៏ធំមួយជាប់រង្វាន់​ CEO Leader Award2018 ចុងក្រោយបញ្ចប់ជីវិតដោយលោតពីលើអាគារclinic របស់ខ្លួនឯង!៕