នេះជាការពិតនៅពីក្រោយករណីនារីប្រធានគណនេយ្យដែលត្រូវបានជនសង្ស័យធ្វើឃា.ត

នៅទីបំផុតនោះ សំណុំរឿងឃា.ត.ក.ម្មស.ម្លា.ប់នារីប្រធានគណ​នេយ្យ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិវឌ្ឍន៍ នៅកន្លែងធ្វើការ សាខាស្រុកស្វាយអ​ន្ទរ ត្រូវបានលាតត្រដាងហើយក្រោយពី​សមត្ថកិច្ចចុះស្រាវជ្រាវអស់រយៈពេលមួយថ្ងៃមួយ​យប់។លោក​ឧត្តមសេនីយ៍ត្រី ពៅ ​ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបញ្ជាក់ នារសៀលថ្ងៃទី ២៧ កញ្ញា នេះថា ក្រោយពីត្រូវបានចាប់ខ្លួន និងតាមរយៈការសួរ​ចម្លើយអស់រយៈពេលមួយព្រឹក ​ជនសង្ស័យឈ្មោះ យ៉ុ​ម ច​ន្ថា បានឆ្លើយសារភាពថា «ខ្លួនពិតជាបានស.ម្លា.ប់នារីរងគ្រោះមែន ដោយសារតែចង់បំបិទមាត់ កុំឱ្យនាងប្តឹងទៅសមត្ថកិច្ច»។

លោកស្នងការរងបានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ​រូបគេ​បានរៀបចំ​ផែនការទុកជាមុន ដោយឲ្យបុគ្គលិកទាំងអស់ នាំគ្នាទៅដើរលេងកំសាន្តនៅ​ខេត្តកំពង់ចាម បន្ទាប់​មកក៏ហៅនារីរងគ្រោះឲ្យទៅកន្លែងធ្វើការ រួចបង្ខំអោយនាងប្រាប់លេខកូដសម្ងាត់ទូដែក យកលុយបានមួយចំនួនធំ រួចក៏ចាប់នារីរងគ្រោះច.ងដៃច.ងជើង នឹងច្រ.បា.ច់.ក ខ្ទ.ប់ដង្ហើម​ស.ម្លា.ប់ចោលតែម្ដង។

ក្រោយធ្វើសកម្មភាពរួច ​រូបគេក៏យកលុយដែលយកបានពី​ក្នុងទូដែក ធ្វើដំណើរទៅផ្ទះនៅស្រុកពាមរក៍ ហើយជួបជុំផឹកស៊ីជាមួយមិត្តភក្តិបងប្អូនធ្វើដូចធម្មតា រហូតដល់ល្ងាចទើបសំដែងធ្វើជា​ចុ.កពោះឱ្យប្រពន្ធមកមើល ហើយប្រាប់ប្រពន្ធថា «ខ្លួនបានលេបថ្នាំកណ្តុរ» ទើបប្រពន្ធ និងក្រុមគ្រួសារ នាំគ្នាដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿងរហូតត្រូវបានសមត្ថកិច្ចតាមរក​ឃើញ និងចាប់ខ្លួនបានតែម្ដង។លោកឧត្តមសេនីយ៍ត្រី ពៅ ​ជីវី បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឲ្យទៅធ្វើត្រាប់ពីការស.ម្លា.ប់ជនរងគ្រោះ និងចាត់កម្លាំងឱ្យចុះទៅតាម​ស្វែងរកលុយមួយចំនួនធំដែលជនសង្ស័យបានលួចយកទៅនោះត្រឡប់មកវិញ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅ​កាន់សាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនីតិវិធី។

គួររំលឹកឡើងវិញដែរថា នារីរងគ្រោះដែលជាប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខាងលើ ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅក្នុងបន្ទប់ធ្វើការនៅក្នុងអាគារគ្រឹះស្ថាន កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ដោយនៅ​លើដងខ្លួនមានស្នា.មរ.បួ.សជា​ច្រើនកន្លែង។ ស្ត្រីរងគ្រោះមានឈ្មោះ មុំ ចិន្តា អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងមានមុខរ​បរជា​ប្រធានគណនេយ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិវឌ្ឍន៍ សាខាស្រុកស្វាយអ​ន្ទរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ គឺជាថ្ងៃអាទិត្យ ដែលធម្មតាគ្មានមនុស្សធ្វើការទេ ប៉ុន្តែនៅរសៀលថ្ងៃនេះ មានបុគ្គលិកចូលមកប្រចាំការ (វេនយប់) ហើយបាន​ចូលទៅខាងក្នុងពិនិត្យមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លា.ប់ម្នាក់ឯង នៅក្នុងបន្ទប់ធ្វើការបាត់ទៅហើយ មិនដឹង​តាំងពីពេលណា និងអ្នកណាជាអ្នកស.ម្លា.ប់នោះទេ ទើបរាយ​ការណ៍ទៅ​សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងពេញកន្លែងកើតហេតុតែម្តង។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​លើ​ខ្លួនប្រាណ​ស.ព គឺ​ឃើញ​មាន​ស្នា.ម​រ.បួ.ស​ជា​ច្រើន​កន្លែង ទាំង​នៅ​លើ​ដៃជើង ខ្លួនប្រាណ ពិសេស​គឺ​នៅ​លើ​គល់​ ក គឺ​មាន​ស្នា.ម.​ជាំ​ពេញ​តែ​ម្ដង ដែល​នេះ​សបញ្ជាក់​ថា មុន​ពេល​ស្លា.ប់​ជន​រង​គ្រោះ​ត្រូវ​បាន​ជន​ល្មើ.ស​ធ្វើ​ទា.រុ.ណក.ម្ម ច.ងវា.យ ​និង​ច្រ.បា.ច់.ក ​ខ្លាំង ទើប​បណ្ដាល​ឱ្យ​បាត់បង់ជីវិត​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា តាម​ការ​ស្តាប់​ចម្លើយ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នារី​រង​គ្រោះ​បាន​ប្រាប់​ម្តាយ​ថា ប្រធាន​របស់​នាង​ ឈ្មោះ យ៉ុ​ម ច​ន្ថា ( ប្រធាន​សាខា ) បាន​ហៅ​នាង​ទៅ​ប្រជុំ​តែ ​២​នាក់​នៅ​កន្លែងធ្វើការ មិនដឹង​មានរឿង​អ្វី​នោះ​ទេ និយាយ​រួច​ក៏​ចេញ​ទៅ​បាត់ ​រហូត​ដល់​ល្ងាច​ស្រាប់តែ​ទទួល​បាន​ដំណឹង​ថា​ កូនស្រី​បានបាត់បង់ជីវិតបាត់​ទៅ​ហើយ​។

យោង​តាម​ចម្លើយ​របស់​ក្រុម​គ្រួសារ​នារី​រង​គ្រោះ សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​តាម​ស្រាវជ្រាវ​រហូត​ទទួល​​ដំណឹង​ថា ជនសង្ស័យ​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ឃុំ​ពាមរ​ក៍ ស្រុក​ពាម​រក៍ ​ហើយ​ត្រូវ​បាន​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ទើប​សមត្ថកិច្ច​បន្ត​តាម​ទៅ​ដល់​មន្ទីរពេទ្យ និង​ដាក់​កម្លាំង​ការពារ​មិន​ឱ្យ​ជនសង្ស័យ​រត់គេច​ខ្ល​ន រហូត​ដល់​ព្រឹក​ឡើង ទើប​ក្រុម​គ្រូពេទ្យ​ប្រគល់​ឯកសារ ​និង​ជនសង្ស័យ​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​ស្រុក​ស្វាយ​អ​ន្ទ​រវិ​ញ នៅ​ព្រឹក​ថ្ងៃ​ទី២៧ កញ្ញា​នេះ៕ ប្រភពៈកោះសន្តិភាព