មិនធម្មតាទេ! គំរូកូនផ្ការណបដំបូង របស់យុវសិស្សមួយក្រុម ថតបានពីលំហច្បាស់ខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តត្បូងឃ្មុំ: កាលពីពេលថ្មីៗកន្លងទៅនេះ យុវសិស្សមួយក្រុមមកពីសាលាអុីធូស្ទែម( E2STEM Cambodia) បានសាងប្រវត្តិសាស្រ្តជាលើកដំបូងក្នុងជំហានវិវត្តទៅរកបច្ចេកវិទ្យាតារារណប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបានបង្ហោះកូនផ្កាយរណបមួយឈ្មោះថាCubesat ទទួលបានជោគជ័យដោយកូនផ្កាយរណបតូចនេះមានសមត្ថភាពក្នុងការចាប់យករូបភាពពីលំហមេឃបានយ៉ាងច្បាស់ រួមទាំងអាចកំណត់ទីតាំង និងទិសដៅតម្រុយគោចរនៃការធ្លាក់របស់វាបានថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា ក្រោមបេសកកម្ម Advance Weather Station ដែលដឹកនាំដោយយុវសិស្សមួយក្រុមមកពីសាលាអុីធូស្ទែម កូនផ្កាយរណបត្រូវបានបង្ហោះចេញពីទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៩:០០ព្រឹក ដែលទីតាំងនៃការធ្លាក់ចុងក្រោយនៃការផ្កាយរណបនេះគឺបានធ្លាក់នៅលើទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕