កូ.វី.ដអែបគៀន! បុរសចិនម្នាក់ ពាក់ម៉ាស់រាប់ជាន់ការពារកុំឲ្យឆ្លងកូ.វី.ដ នៅលើរថភ្លើង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ កាលពីថ្មីៗនេះ មានបុរសម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណ និងជាអ្នកដំណើរលើរថភ្លើងមួយខ្សែនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលគាត់បានពាក់នូវម៉ាស់ការពារពីជំ.ងឺកូ.វី.ដ-១៩ជាច្រើនជាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសកម្មភាពបែបនេះ បានបង្កឲ្យគេឯងមានការភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង រហូតដល់គេថតជាវីដេអូ និងយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Weibo ដោយមានអ្នកចុចចូលទស្សនាដល់ទៅ៤លានដងឯណោះ ក្នុងរយៈពេលត្រឹមតែ៥ម៉ោងប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ខណៈវីដេអូកំពុងទទួលបានភាពល្បីល្បាញ ក៏មានមហាជនមួយចំនួនបានសរសើរពីការចេះការពារខ្លួនរបស់គាត់ និងមួយចំនួនចំនួនទៀត បានបញ្ចេញមតិដោយលើកឡើងថា គាត់ធ្វើបែបនេះ អាចថប់ថង្ហើម និងខ្ជះខ្ជាយម៉ាស់ផងដែរ។ ហើយជាធម្មតាការពាក់ម៉ាស់ច្រើនជាន់បែបនេះ វាពិតជាធ្វើឲ្យមានការឈឺស្លឹកត្រចៀកយ៉ាងខ្លាំង និងមើលទៅក៏ការពារខ្លួនហួសហេតុពេកដែរ៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ ប្រភព Khmerload