ដូចការគិត! លោកថមមីដឹកដៃភរិយាសួស វីហ្សារកសុីជាមួយលោកស្រីទ្រី ដាណាដោយបណ្តាក់ទុនចំនួន…(មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តភាគច្រើន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ប្ដីប្រពន្ធតារាប្រុសស្រី លោក ថមមី និង អ្នកនាង សួស វីហ្សា បានធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ ក្រោយពីបានឃើញ អ្នកទាំងពីរ បានបណ្ដើរគ្នាទៅទិញគ្រឿងមាសពេជ្រ ចំណាយលុយអស់ជាង ១០ ម៉ឺនដុល្លារ នៅ​ហាង​ពេជ្រ ​ទ្រី ដាណា

បន្ទាប់ពីឃើញ ប្ដីប្រពន្ធមួយគូនេះ បានបណ្ដើរគ្នាទៅទិញមាសពេជ្រអស់រាប់ម៉ឺនដុល្លារបែបនេះ មហាជនអ្នកគាំទ្រ​ជាច្រើនក៏បានបង្ហាញ​ពីការចូលរួមអបអរផងដែរ។ ​ប៉ុន្តែក៏បានឃើញថាមាន​មតិ​ពីអ្នកលេងបណ្ដាញ​សង្គមមួយចំនួន ដែលបានយល់ថា ​ម្ចាស់ហាងគ្រាន់តែជួលពួកគេឱ្យទៅ​ទិញប៉ុណ្ណោះ។ ខណៈនោះដែរ ​ស្រាប់តែ តារាចម្រៀងស្រីរូបនេះ ក៏បានបញ្ចេញសារ ដោយ​បាន​បដិសេធចំពោះការលើកឡើងទាំងអស់នោះ ហើយអ្នកនាង ថែមទាំងបាន​ប្រកាសបង្ហាញពីដំរួយចង់ចូលហ៊ុន​រកស៊ីជាមួយលោកស្រី ទ្រី ​ដាណា ទៀតផង ​ព្រោះថាក្រោយ​ទិញ​មាស​ពេជ្រ​រួចហើយ ​ប្ដីប្រពន្ធអ្នកទាំងពីរមានយីអ៊ុនឡើងស្រឺតៗ។

ដោយឡែកបន្ទាប់ តារាចម្រៀងស្រីរូបនេះ បានបង្ហើបពីដំរួយកាលពីប៉ុន្មានថ្ងៃកន្លងទៅពីការចូលហ៊ុនរកស៊ីជាមួយ លោកស្រី ទ្រី ដាណានោះ ស្រាប់តែនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីបានឃើញ កម្មពិធីសន្និសិទ្ធសារព័ត៌មានរវាង លោកស្រី ទ្រី ដាណា ជាមួយ លោក ថមមី និង អ្នកនាង សួស វីហ្សា ដែល​ស្ដីអំពី​ការ​ចាប់​ដៃគូសហការធ្វើជំនួញរួមគ្នា។ ដោយកម្មពិធីសន្និសិទ្ធសារព័ត៌មាននេះ បានបញ្ជាក់ឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ ពិតជាបាន​ធ្វើការចូលហ៊ុនរក​ស៊ីជាមួយនឹង ​ថៅកែហាងពេជ្ររូបនេះ ​ពិត​មែន​​

ទន្ទឹមនឹងនោះ បន្ទាប់ពីបានឃើញការឡាយធ្វើសន្និសិទ្ធសារព័ត៌មាននេះហើយ មហាជនអ្នកគាំទ្រ ក៏បានធ្វើការចែករំលែក​ពេញបណ្ដាញសង្គម ​ព្រមទាំងចូលអបអរសាទរ ​និងជូនពរដល់ ប្ដី​ប្រពន្ធ​តារាប្រុសស្រីមួយគូនេះ ​ទទួលបានជោគជ័យផងដែរ​៕