ឱក សុគន្ធកញ្ញា បង្ហាញក្ដីសុខពេញទីជាមួយគ្រួសារ បែបស្រុកស្រែចម្ការ ថ្ងៃបិណ្ឌ ១ យ៉ាងកក់ក្តៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនលើកសរសើរចំពោះសំណាងរបស់អ្នកនាងយ៉ាងខ្លាំង ដោយអ្នកនាងទទួលបានសុភមង្គលយ៉ាងពេញទីក្រោយរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយលោក អ៊ឹង សុខលី ព្រមទាំងទទួលបានកូនប្រុសដ៏ឆ្លាតម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃកាន់បិណ្ឌទី ១ នេះដែរ កំពូលតារាចម្រៀងស្រីដ៏ល្បីរូបនេះ បានបញ្ចេញរូបថតជាច្រើនសន្លឹកស្ដែងពីក្ដីសុខក្នុងគ្រួសារ ជាមួយស្វាមី និង កូនប្រុស ក្នុងទិដ្ឋភាពនៅតាមស្រុកស្រែចម្ការយ៉ាងស្រស់បំព្រង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីសរសើរទៅលើសុភមង្គលគ្រួសារ ឱក សុគន្ធកញ្ញា ក៏ទទួលបានការលើកឡើងពីអ្នកគាំទ្រថា អ្នកនាងពិតជាស្រស់ស្អាតសមសួនខ្លាំងនៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ដែលត្រូវជាមួយនឹងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះឥតទាស់ ៕ ប្រភព Popular Magazine