ប្រវត្តិសាស្ត្រ ប្រាសាទភ្នំដា មានពស់នាគរាជនៅថែរក្សា និងធ្លាប់មានអ្នកប្រទះជួប…(មានវីដេអូ)

ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង ២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។ ម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពីប្រាសាទភ្នំជីសូរ ទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប្បាស រហូតដល់ព្រៃល្វារ រួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្តង។

ប្រាសាទភ្នំដា មានភូមិសាស្រ្តលិចទឹក ៦ខែ និងគោគ ៦ខែ។ បច្ចុប្បន្ន ប្រាសាទភ្នំដា ជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ ព្រោះវាប្រកបដោយទេសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សា ប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូច្នេះដែរ។

ម៉្យាងវិញទៀតមានព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់ អមទៅដោយសំលេងរ៉ៃយំរន្តំ នារដូវស្លឹកឈើលាស់។ មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដង ដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរ ដែលបានចូលទៅទស្សនាតំបន់នោះតែម្ដង។ ប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរ និងមានឈ្មោះជាភាសាចិន ណាហ្វូណា។

យ៉ាងណាមិញ ប្រវត្តិថាកាលពីព្រេងនាយ ទឹកដីគោតថធ្លក ជាមហាសមុទ្រដ៏ធំធេងមួយ ដែលមិនមានមនុស្សណាម្នាក់រស់នៅឡើយ កាលសម័យថ្ងៃមួយក៏មានស្ដេចមូយព្រះអង្គដែលរសាត់អណ្ដែតតាមកបាល់ ក៏មកកល់និងកោះមួយដែលនាពេលបច្ចប្បន្នមានឈ្មោះថា ភ្នំបុរី នេះឯង(កោះគោកធ្លក) នៅរាត្រីថ្ងៃមួយក៏មានធីតារបស់ស្ដេចនាគគឺនាង លីវយី ឬដែលហៅថា នាងនាគ ក៏បាននាំបរិវាមកលើឆ្នេរសមុទ្រនៃកោះគោកធ្លកនេះតែម្ដង ដែលនៅក្នុងពេលដែលបុត្រធីតារបស់ស្ដេចនាគគឺព្រះនាង លីវយី កំពុងតែមុជទឹកប្រលែងគ្នាលេងជាមួយនិងបរិវានោះ ព្រះថោងក៏បានលបលួចមើលឃើញព្រះនាងរួចក៏ចាប់ចិត្តស្រាលាញ់ នាងនាគ នេះតែម្ដង។

ដោយសេចក្ដីស្នេហារបស់ នាងនាគ និងព្រះថោងដែលជាមនុស្សធម្មតា លុះឈានដល់ជីវិតអាពាហ៏ពិពាហ៏ក៏មានការក្តៅក្រ.ហា.យដល់ពពួកទេវត្តានាស្ថានលើ ដែលព្រះអង្គខ្លា.ចនៅពេលដែល ព្រះថោង និងនាងនាគដែលរៀបការនិងគ្នាហើយនោះឈ្លោះ.ប្រ.កែ.កគ្នា និងខ្លា.ចនាងនាគខាំស.ម្លា.ប់ ព្រះថោង ដែលជាមនុស្សធម្មតា ព្រះឥន្ទក៏ទ្រង់ក៏យាងចុះមកកោសធ្មេញនាងនាគដែលជាសត្វនាគ កុំឲ្យថ្ងៃក្រោយមានពិសអាចខាំស.ម្លា.ប់ព្រះថោងដែលជាស្វាមីរបស់ព្រះនាង។ ហេតុដូចនេះទើបមានពិធីធ្វើធ្មេញបំពេញលក្ខិណាដល់កូនប្រុសស្រីនៅពេលដែលមានពិធីមង្គលការកើតឡើង ក៏ក្លាយជាប្រពៃណីទំនាមទំលាប់របស់ប្រជាជនខ្មែរនាពេលបច្ចប្បន្ននេះតែម្ដងទៅ។

ក្រោយមកនៅពេលដែលស្ដេចភុជង្គនាគដែលជាព្រះបិតារបស់ព្រះនាង លីវយី បានរៀបអាពាហ៏ពិពាហ៏ឱ្យកូនចប់រួចរាល់ហើយព្រះនាង លីវយី ក៏យាង ព្រះថោង ដែលជាស្វាមីទៅលេងព្រះបរមរាជវាំងរបស់ខ្លួន នៅពេលនោះដោយសារ ព្រះថោង ជាមនុស្សលោកធម្មតា មិនអាចហែលទឹកបាន នាងនាគក៏ឱ្យព្រះថោងតោងស្បៃនាង ដើម្បីមុជចុះទៅស្ថានរបស់ខ្លួន កុំឱ្យព្រះថោងមានផលលំបាក ដែលនេះក៏ជាទំនាមទំលាប់របស់ខ្មែរ។ នៅពេលចុងក្រោយទាំងអស់ក៏អោយក្លាយជាផ្ទៃដី ក្នុងគោលបំណងកសាងប្រសាទជូនជាចំណងដៃអោយបុត្រាបុត្រីរបស់ខ្លួនដែលទើបនិងរៀបការហើយ ម្យ៉ាងព្រះថោងជាមនុស្សលោកធម្មតាមិនអាចរស់នៅក្នុងសមុទ្របានដូចជានាងនាគនោះបានទេ។ ហើយដោយសារតែប្រវត្ដិច្រើនរាប់មិនឈ្នះនេះរបស់ប្រាសាទភ្នំដានេះ ក៏បានទាក់ទាញភ្ញៀវទេសចរណ៏ជាច្រើនមកទស្សនា និងជាពិសេសនោះមានបណ្ដាអ្នកបុរាណវិទូជាច្រើនចូលមកទស្សនា និងស្រាវជ្រាវពីប្រវត្តិនោះតែម្តង៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖